ប្រភេទព័ត៌មាន៖ ព័ត៌មាន​ជាតិ​

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការបើកបណ្តុះបណ្តាល TVET នៅតាមសាលាឯកជន ដើម្បីពង្រឹងធនធានមនុស្សកម្ពុជា
ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ​

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការបើកបណ្តុះបណ្តាល TVET នៅតាមសាលាឯកជន ដើម្បីពង្រឹងធនធានមនុស្សកម្ពុជា

សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការបើកបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) នៅតាមសាលាឯកជននានា ដោយចាត់ទុកថា ជាការចូលរួមដ៏សំខាន់ជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ទីផ្សារការងារ។ ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃ សាកលវិទ្យាល័យ...

កម្ពុជាទទួលនាវាល្បាតពីជប៉ុន រីឯថៃទទួលឧបករណ៍សង្គ្រោះក្រោមកម្មវិធី OSA
ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កម្ពុជាទទួលនាវាល្បាតពីជប៉ុន រីឯថៃទទួលឧបករណ៍សង្គ្រោះក្រោមកម្មវិធី OSA

ខណៈបណ្តាញសង្គមថៃកំពុងជជែកយ៉ាងក្តៅគគុកជុំវិញព័ត៌មានថា ជប៉ុននឹងផ្តល់នាវាល្បាតដល់កម្ពុជា ក្រោមកម្មវិធី Official Security Assistance (OSA) ព័ត៌មានផ្លូវការបានបង្ហាញថា ថៃក៏ជាប្រទេសមួយដែលទទួលបានជំនួយពីកម្មវិធីដូចគ្នាផងដែរ។ ជប៉ុនបានសម្រេចផ្តល់ នាវាល្បាត ដល់កម្ពុជា ក្រោមកម្មវិធី Official Security Assistance (OSA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ទន្ទឹមនឹងនេះ ប្រទេសថៃក៏ទទួលបានជំនួយពីកម្មវិធីដូចគ្នាផងដែរ ប៉ុន្តែជាជំនួយក្នុងទម្រង់ សម្ភារៈសម្រាប់ការជួយសង្គ្រោះមនុស្សធម៌...

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការពន្យារពេល និងគោរពកិច្ចព្រមព្រៀងព្រំដែនតាម UNCLOS
ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ការពន្យារពេល និងគោរពកិច្ចព្រមព្រៀងព្រំដែនតាម UNCLOS

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការជំទាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការចាប់ផ្តើមនីតិវិធីដោះស្រាយវិវាទដែនសមុទ្ររបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ក្នុងសេចក្តីថ្លែងការណ៍ កម្ពុជាបញ្ជាក់ថា ការប្រើប្រាស់យន្តការក្រោម UNCLOS គឺជាសិទ្ធិស្របច្បាប់របស់រដ្ឋភាគី និងជាវិធីសាស្ត្រសន្តិភាពសម្រាប់ដោះស្រាយវិវាទដែនសមុទ្រ។ កម្ពុជាក៏បានកត់សម្គាល់ថា ភាគីថៃធ្លាប់បានបង្ហាញជំហរគាំទ្រការប្រើ UNCLOS ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រផងដែរ។ ក្រសួងការបរទេសកម្ពុជា បានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ការបង្កើតហេតុផលដើម្បីពន្យារពេល...

ជប៉ុនផ្ដល់ជំនួយសន្តិសុខប្រមាណ៣លានដុល្លារ ដល់កងទ័ពកម្ពុជា
ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ​

ជប៉ុនផ្ដល់ជំនួយសន្តិសុខប្រមាណ៣លានដុល្លារ ដល់កងទ័ពកម្ពុជា

ភ្នំពេញ៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ OSA តម្លៃ៥០០លានយ៉េន ស្មើប្រមាណ៣លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងរួមចំណែករក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ពិធីចុះហត្ថលេខាបានធ្វើឡើងនៅក្រសួងការពារជាតិ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលារវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។តាមគម្រោងនេះ ជប៉ុននឹងផ្ដល់ឧបករណ៍ទំនាក់ទំនងដល់កងទ័ពជើងគោក...

បាឋកថាវប្បធម៌ចិន អក្សរផ្ចង់ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការអប់រំកម្ពុជា ចិន
ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

បាឋកថាវប្បធម៌ចិន អក្សរផ្ចង់ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការអប់រំកម្ពុជា ចិន

ភ្នំពេញ៖ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា អាស៊ាន ចិន (CACE) បានសហការជាមួយស្ថាប័ន និងអង្គការដៃគូជាច្រើន រៀបចំបាឋកថាស្តីពី វប្បធម៌ចិន អក្សរផ្ចង់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន។កម្មវិធីនេះបានបង្ហាញពីតម្លៃនៃសិល្បៈអក្សរផ្ចង់ចិន ដែលមិនត្រឹមតែជាសិល្បៈបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍការគិត សមាធិ ភាពអត់ធ្មត់...

សិក្ខាសាលា «ជំហានទាំង៧ ធ្វើឱ្យសិស្សរៀនឆាប់ចេះ» ជំរុញគុណភាពអប់រំនៅកម្ពុជា
ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

សិក្ខាសាលា «ជំហានទាំង៧ ធ្វើឱ្យសិស្សរៀនឆាប់ចេះ» ជំរុញគុណភាពអប់រំនៅកម្ពុជា

ភ្នំពេញ៖ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន (CACE) សហការជាមួយសាលា Phnom Penh Montessori International School បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ជំហានទាំង៧ ដែលធ្វើឱ្យសិស្សរៀនឆាប់ចេះបំផុត» នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នាសាលទន្លេសាប នៃរាជបណ្ឌិត្យសភាកម្ពុជា។ក្នុងឱកាសនោះ ក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ...

ស៊ី ជិនពីង ប្តេជ្ញាគាំទ្រការអភិវឌ្ឍកម្ពុជា
ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ Economy

ស៊ី ជិនពីង ប្តេជ្ញាគាំទ្រការអភិវឌ្ឍកម្ពុជា

ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់ប្រទេសចិន ក្នុងការបន្តគាំទ្រកម្ពុជា តាមរយៈការជំរុញអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ ការប្តេជ្ញានេះបង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលផ្តោតលើការអភិវឌ្ឍវិស័យអាទិភាពជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ភស្តុភារ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដែលអាចជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។ តាមការលើកឡើងរបស់ភាគីចិន ការបន្តវិនិយោគ...

បណ្តេញជនជាតិថៃ១៧នាក់ចេញពីប្រទេស ពាក់ព័ន្ធបឆបោកអនឡាញ គ្រឿងញៀន និងលួចស្នាក់នៅធ្វើការខុសច្បាប់
ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

បណ្តេញជនជាតិថៃ១៧នាក់ចេញពីប្រទេស ពាក់ព័ន្ធបឆបោកអនឡាញ គ្រឿងញៀន និងលួចស្នាក់នៅធ្វើការខុសច្បាប់

  កោះកុង៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអនុវត្តការបណ្តេញជនជាតិថៃសរុបចំនួន ១៧នាក់ ក្នុងនោះមាន ស្ត្រី ៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពួកគេពាក់ព័ន្ធនឹងបទល្មើស និងការរំលោភច្បាប់អន្តោប្រវេសន៍។ តាមការបញ្ជាក់ពីអាជ្ញាធរ ជនជាតិថៃទាំង ១៧នាក់នេះ ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online...

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងសៀងហៃ
ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងសៀងហៃ

  សៀងហៃ, សាធារណរដ្ឋប្រជាមានិតចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ពិធីបើកសន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក ស៊ី...

ជោគជ័យនៃការជួយសង្គ្រោះទេសចរនៅភ្នំខ្នងផ្សារ៖ ការដាស់តឿនស្មារតីដល់អ្នកចូលចិត្តដើរព្រៃ
ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ជោគជ័យនៃការជួយសង្គ្រោះទេសចរនៅភ្នំខ្នងផ្សារ៖ ការដាស់តឿនស្មារតីដល់អ្នកចូលចិត្តដើរព្រៃ

កម្ពុជា៖ ប្រតិបត្តិការជួយសង្គ្រោះភ្ញៀវទេសចរដែលបានវង្វេងផ្លូវនៅតំបន់ភ្នំខ្នងផ្សារ បានបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចសហការយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ច និងក្រុមអ្នកស្ម័គ្រចិត្ត។ ក្រោយទទួលបានព័ត៌មានអំពីការវង្វេងផ្លូវ ក្រុមជួយសង្គ្រោះបានចេញប្រតិបត្តិការស្វែងរកភ្លាមៗ ទោះបីជាតំបន់មានភូមិសាស្ត្រលំបាក ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផលក៏ដោយ។ នៅទីបំផុត ក្រុមការងារបានរកឃើញអ្នកទេសចរទាំងអស់មានសុវត្ថិភាព និងនាំចុះពីភ្នំដោយជោគជ័យ។ ហេតុការណ៍នេះបានបង្ហាញពីសារៈសំខាន់នៃការរៀបចំផែនការមុនធ្វើដំណើរចូលព្រៃ ឬឡើងភ្នំ។ អ្នកជំនាញណែនាំឱ្យអ្នកទេសចរត្រូវសិក្សាផ្លូវជាមុន ជូនដំណឹងដល់សាច់ញាតិ ឬអាជ្ញាធរអំពីគោលដៅធ្វើដំណើរ និងកុំធ្វើដំណើរតែម្នាក់ឯង។ ជាមួយគ្នានេះ អ្នកដើរព្រៃគួរតែត្រៀមសម្ភារៈចាំបាច់...