សិក្ខាសាលា «ជំហានទាំង៧ ធ្វើឱ្យសិស្សរៀនឆាប់ចេះ» ជំរុញគុណភាពអប់រំនៅកម្ពុជា

ព័ត៌មាន​ជាតិ ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read7 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ភ្នំពេញ៖ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន (CACE) សហការជាមួយសាលា Phnom Penh Montessori International School បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ជំហានទាំង៧ ដែលធ្វើឱ្យសិស្សរៀនឆាប់ចេះបំផុត» នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នាសាលទន្លេសាប នៃរាជបណ្ឌិត្យសភាកម្ពុជា។ក្នុងឱកាសនោះ ក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងជំរុញការអនុវត្តកម្មវិធីសិក្សាដែលស្របតាមស្តង់ដាអន្តរជាតិ។

តំណាងសមាគម CACE បានលើកឡើងថា ការសាកល្បងអនុវត្តកម្មវិធី Upschool Australia រយៈពេល ១២ ខែ កន្លងមក ទទួលបានលទ្ធផលល្អ ដោយជួយឱ្យសិស្សអភិវឌ្ឍការគិតបែបឆ្លុះបញ្ចាំង រៀនយល់កាន់តែស៊ីជម្រៅ កែលម្អសមត្ថភាពដោះស្រាយបញ្ហា និងបង្កើនទំនុកចិត្តក្នុងការបញ្ចេញមតិ។កម្មវិធីនេះក៏ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងអប់រំ រាជបណ្ឌិត្យសភាកម្ពុជា និងតំណាងគ្រឹះស្ថានអប់រំជាច្រើន ដោយមានអ្នកចូលរួមប្រមាណ ១៧០ នាក់ មកពីស្ថាប័នអប់រំ និងសាកលវិទ្យាល័យនានា។

អ្នករៀបចំបានបញ្ជាក់ថា CACE នឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីនាំយកកម្មវិធីអប់រំប្រកបដោយគុណភាពមកកាន់កម្ពុជា និងរួមចំណែកអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមស្តង់ដាសកល។

Previous Article
Next Article
No next article