ប្រភេទព័ត៌មាន៖ ព័ត៌មាន​ជាតិ​

កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជំរុញការវិនិយោគលើទេសចរណ៍ប្រកបដោយចីរភាព និងហេដ្ឋារចនាសម្ព័ន្ធ
ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជំរុញការវិនិយោគលើទេសចរណ៍ប្រកបដោយចីរភាព និងហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ កម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ាន កំពុងទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យទេសចរណ៍អាស៊ាន ឆ្នាំ២០៣០។ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងទេសចរណ៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាថ្នាក់ខ្ពស់ស្តីពី «ASEAN Sustainable and Resilient Tourism Investment...

រដ្ឋបាលស្រុកសំឡូត ត្រៀមលក្ខណៈអន្តរាគមន៍ជួយប្រជាពលរដ្ឋធ្វើដំណើរ និងដោះស្រាយផលប៉ះពាល់ពីគ្រោះទឹកជំនន់
ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

រដ្ឋបាលស្រុកសំឡូត ត្រៀមលក្ខណៈអន្តរាគមន៍ជួយប្រជាពលរដ្ឋធ្វើដំណើរ និងដោះស្រាយផលប៉ះពាល់ពីគ្រោះទឹកជំនន់

រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានត្រៀមកម្លាំង មធ្យោបាយ និងសម្ភារចាំបាច់ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះ និងសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រសិនបើស្ថានភាពទឹកជំនន់បន្តកើនឡើងក្នុងតំបន់។វិធានការនេះធ្វើឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតំបន់ជួរភ្នំ និងតំបន់ដងស្ទឹង ដែលអាចបង្កឱ្យកម្រិតទឹកកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសកម្មភាពប្រចាំថ្ងៃនៅតាមឃុំ និងភូមិមួយចំនួនក្នុងស្រុកសំឡូត។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កម្លាំងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារពាក់ព័ន្ធ ត្រូវបានដាក់ឱ្យស្ថិតក្នុងការត្រៀមខ្លួន ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីអន្តរាគមន៍ភ្លាមៗ...

បារាំងបញ្ជាក់ជាថ្មី! ត្រៀមផ្តល់ឯកសារព្រំដែនជូនកម្ពុជា និងថៃ ដើម្បីគាំទ្រការដោះស្រាយដោយសន្តិវិធី
ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

បារាំងបញ្ជាក់ជាថ្មី! ត្រៀមផ្តល់ឯកសារព្រំដែនជូនកម្ពុជា និងថៃ ដើម្បីគាំទ្រការដោះស្រាយដោយសន្តិវិធី

បារាំងបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនផ្តល់ឯកសារពាក់ព័ន្ធនឹងគំរូព្រំដែនជូនកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការដោះស្រាយជម្លោះតាមផ្លូវសន្តិភាព ដោយផ្អែកលើការសន្ទនា ការយោគយល់គ្នា និងវិធីសាស្ត្រការទូត។ លោក នីកូឡា ហ្វ័ររីស្យេ បានថ្លែងថា បារាំងបានត្រៀមឯកសារពាក់ព័ន្ធនឹងគំរូព្រំដែនរួចជាស្រេច ហើយនឹងផ្តល់ជូនភាគីទាំងពីរ ប្រសិនបើមានការស្នើសុំ ដើម្បីជួយសម្រួលដល់ដំណើរការដោះស្រាយបញ្ហាស្របតាមច្បាប់ និងដោយសន្តិវិធី។ លោកបានបញ្ជាក់ថា បារាំងរក្សាជំហរគាំទ្រការដោះស្រាយវិវាទតាមរយៈការចរចា ការយោគយល់គ្នា និងការទូត ជាជាងការប្រើកម្លាំងប្រដាប់អាវុធ។ជាមួយគ្នានេះ លោកក៏បានសម្តែងការគាំទ្រចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា...

កម្ពុជាតវ៉ាយ៉ាងខ្លាំង ក្រោយចោទថាកងកម្លាំងថៃបន្តរំលោភអធិបតេយ្យ និងបូរណភាពទឹកដីតាមព្រំដែន
ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កម្ពុជាតវ៉ាយ៉ាងខ្លាំង ក្រោយចោទថាកងកម្លាំងថៃបន្តរំលោភអធិបតេយ្យ និងបូរណភាពទឹកដីតាមព្រំដែន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន សម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការបន្តរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានជីកដីលើកទំនប់ និងរាយបន្លាលួសតាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ប្រភពដដែលបន្តថា នៅថ្ងៃទី៩ ខែកក្កដា...

ជនជាតិថៃ ៧៩នាក់ លួចឆ្លងដែនមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបណ្តេញចេញ
ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ជនជាតិថៃ ៧៩នាក់ លួចឆ្លងដែនមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបណ្តេញចេញ

សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួន និងបញ្ជូនជនជាតិថៃប្រុសស្រីចំនួន ៧៩នាក់ ទៅប្រទេសកំណើតវិញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ​ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ ដោយមានការសម្របសម្រួល និងអនុវត្តតាមនីតិវិធីរវាងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសកម្ពុជា និងថៃ។ ​គួរឲ្យដឹងផងដែរថា ជនជាតិថៃទាំង ៧៩នាក់នោះ ត្រូវបានរកឃើញប្រព្រឹត្តបទល្មើសស្កែមអនឡាញ លួចឆ្លងដែនខុសច្បាប់​ និងជាអ្នករួចពីទោសនៃការជាប់ពន្ធនាគារនៅកម្ពុជា។

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីក្នុងតំបន់
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីក្នុងតំបន់

ភ្នំពេញ៖ នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជួបពិភាក្សាទ្វេភាគី ដោយបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាលកងទ័ព ការធ្វើសមយុទ្ធរួម និងការបង្កើនទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍សន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី...

ឥទ្ធិពលព្យុះ «បាវី» អាចបង្កខ្យល់បក់ខ្លាំង និងខ្យល់កន្ត្រាក់ស្ទើរទូទាំងប្រទេសកម្ពុជា
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ឥទ្ធិពលព្យុះ «បាវី» អាចបង្កខ្យល់បក់ខ្លាំង និងខ្យល់កន្ត្រាក់ស្ទើរទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈឥទ្ធិពលរបស់ព្យុះត្រូពិក «បាវី» (Bavi) ត្រូវបានព្យាករថា អាចបង្កឱ្យមានខ្យល់បក់ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់នៅតាមតំបន់ជាច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា។តាមការព្យាករណ៍អាកាសធាតុ ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបដែលពាក់ព័ន្ធនឹងព្យុះនេះ នឹងធ្វើឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់ជាប់ជួរភ្នំ អាចជួបប្រទះភ្លៀងពីមធ្យមទៅច្រើន ដោយកន្លែងខ្លះអាចមានភ្លៀងខ្លាំង អមដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក...

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១,១៨៩ លានយ៉េន ដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យអប់រំ
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១,១៨៩ លានយ៉េន ដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យអប់រំ

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងបង្កើតមហាវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន (Teacher Education College) នៅខេត្តកំពង់ចាម ក្នុងទំហំទឹកប្រាក់រហូតដល់ ១,១៨៩ លានយ៉េន។ គម្រោងនេះមានគោលបំណងលើកកម្ពស់គុណភាពអប់រំមូលដ្ឋាន តាមរយៈការកសាងអគារសិក្សា បំពាក់សម្ភារៈសិក្សាទំនើប និងពង្រឹងសមត្ថភាពគ្រូបង្រៀន ដើម្បីបណ្តុះធនធានមនុស្សដែលមានគុណភាពសម្រាប់ការអភិវឌ្ឍប្រទេសនាពេលអនាគត។តាម JICA គម្រោងនេះរួមមានការសាងសង់អគារមហាវិទ្យាល័យថ្មី ការផ្គត់ផ្គង់ឧបករណ៍អប់រំ និងសេវាប្រឹក្សាបច្ចេកទេស។...

សហគ្រិនស្ត្រីកម្ពុជា ស្វាគមន៍គម្រោងហិរញ្ញប្បទានបៃតង ២០ លានដុល្លារ ជំរុញអាជីវកម្មប្រកបដោយចីរភាព
ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

សហគ្រិនស្ត្រីកម្ពុជា ស្វាគមន៍គម្រោងហិរញ្ញប្បទានបៃតង ២០ លានដុល្លារ ជំរុញអាជីវកម្មប្រកបដោយចីរភាព

ភ្នំពេញ៖ សហគ្រិនស្ត្រីនៅកម្ពុជាបានសម្តែងការស្វាគមន៍ចំពោះគម្រោងហិរញ្ញប្បទានបៃតងដែលមានទំហំទឹកប្រាក់ ២០ លានដុល្លារអាមេរិក ដោយចាត់ទុកថា ជាឱកាសដ៏សំខាន់សម្រាប់ពង្រីកអាជីវកម្ម បង្កើនការប្រកួតប្រជែង និងជំរុញការវិនិយោគដែលគិតគូរដល់បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់សហគ្រាសដែលដឹកនាំដោយស្ត្រី ឱ្យអាចទទួលបានប្រភពហិរញ្ញវត្ថុងាយជាងមុន សម្រាប់វិនិយោគលើបច្ចេកវិទ្យាស្អាត ការសន្សំសំចៃថាមពល ការកាត់បន្ថយការបំពុលបរិស្ថាន និងការអភិវឌ្ឍផលិតកម្មដែលស្របតាមស្តង់ដារបៃតង។ បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រី កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងជំរុញសេដ្ឋកិច្ចកម្ពុជា។ ទោះជាយ៉ាងណា សហគ្រិនជាច្រើននៅតែជួបបញ្ហាក្នុងការទទួលបានប្រាក់កម្ចី...

ប្រាសាទព្រះវិហារ អបអរសាទរខួប ១៨ ឆ្នាំនៃការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ខណៈកម្ពុជាបន្តប្តេជ្ញាអភិរក្ស និងស្តារឡើងវិញ
ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ​

ប្រាសាទព្រះវិហារ អបអរសាទរខួប ១៨ ឆ្នាំនៃការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ខណៈកម្ពុជាបន្តប្តេជ្ញាអភិរក្ស និងស្តារឡើងវិញ

ព្រះវិហារ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបគម្រប់ ១៨ ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍នេះមិនត្រឹមជាការរំលឹកដល់សមិទ្ធផលដ៏ធំមួយរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ជាតិ ក្នុងការការពារ និងថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ប្រាសាទព្រះវិហារ ស្ថិតនៅលើជួរភ្នំដងរែក ក្នុងខេត្តព្រះវិហារ និងត្រូវបានចាត់ទុកថាជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យមួយនៃអាណាចក្រខ្មែរ។ ប្រាសាទនេះមានប្រវត្តិរាប់រយឆ្នាំ និងល្បីល្បាញដោយសារទីតាំងពិសេសនៅលើកំពូលភ្នំ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតជុំវិញតំបន់។ ក្នុងឱកាសគម្រប់ខួបឆ្នាំនេះ...