បណ្តេញជនជាតិថៃ១៧នាក់ចេញពីប្រទេស ពាក់ព័ន្ធបឆបោកអនឡាញ គ្រឿងញៀន និងលួចស្នាក់នៅធ្វើការខុសច្បាប់

ព័ត៌មាន​ជាតិ ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read57 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

 

កោះកុង៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអនុវត្តការបណ្តេញជនជាតិថៃសរុបចំនួន ១៧នាក់ ក្នុងនោះមាន ស្ត្រី ៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពួកគេពាក់ព័ន្ធនឹងបទល្មើស និងការរំលោភច្បាប់អន្តោប្រវេសន៍។

តាមការបញ្ជាក់ពីអាជ្ញាធរ ជនជាតិថៃទាំង ១៧នាក់នេះ ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), លួចរក្សាទុក និងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំង លួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

ក្រោយបញ្ចប់នីតិវិធីច្បាប់ សមត្ថកិច្ចបានអនុវត្តការបណ្តេញជនជាតិថៃទាំងនេះចេញពីកម្ពុជា តាម ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងខេត្តកោះកុង ដើម្បីប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ បន្តអនុវត្តនីតិវិធីតាមច្បាប់។

អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា ការអនុវត្តវិធានការនេះ គឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ និងការទប់ស្កាត់បទល្មើសឆ្លងដែន បទឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន និងការស្នាក់នៅ ឬធ្វើការខុសច្បាប់របស់ជនបរទេស ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

Previous Article
Next Article