ប្រភេទព័ត៌មាន៖ ព័ត៌មាន​ជាតិ​

កម្ពុជា​ដាក់លិខិតតវ៉ាផ្លូវការទៅថៃ ជុំវិញសកម្មភាពនៅតំបន់ព្រំដែន អំពាវនាវឱ្យបញ្ឈប់ការរំលោភអធិបតេយ្យភាព
ថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កម្ពុជា​ដាក់លិខិតតវ៉ាផ្លូវការទៅថៃ ជុំវិញសកម្មភាពនៅតំបន់ព្រំដែន អំពាវនាវឱ្យបញ្ឈប់ការរំលោភអធិបតេយ្យភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់រាជរដ្ឋាភិបាលថៃ ដោយសម្តែងការជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពដែលកម្ពុជាចាត់ទុកថា បានបន្តរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួននៅតាមតំបន់ព្រំដែន។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស កម្ពុជាបានលើកឡើងថា មានសកម្មភាពជាបន្តបន្ទាប់ពីភាគីថៃនៅតំបន់ព្រំដែន ដែលកម្ពុជាចាត់ទុកថា មិនស្របតាមកិច្ចព្រមព្រៀង និងប៉ះពាល់ដល់អធិបតេយ្យភាពជាតិ។ ដូច្នេះ កម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនោះ និងគោរពកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។កម្ពុជាបានបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនគួរតែធ្វើឡើងតាមរយៈការចរចាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ គោលការណ៍គោរពអធិបតេយ្យភាព និងការរក្សាទំនាក់ទំនងជាអ្នកជិតខាងល្អ ដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹងនៅតាមព្រំដែន។...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តក្រចេះ
ថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តក្រចេះ

​(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តក្រចេះ។​...

កូរ៉េខាងត្បូងផ្តល់ជំនួយបច្ចេកទេស និងវគ្គបណ្តុះបណ្តាល ដល់នគរបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ
ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កូរ៉េខាងត្បូងផ្តល់ជំនួយបច្ចេកទេស និងវគ្គបណ្តុះបណ្តាល ដល់នគរបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ

រាជធានីភ្នំពេញ៖ នគរបាលរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់ជំនួយជាឧបករណ៍បច្ចេកទេសទំនើប និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ដល់នគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។កិច្ចសហការនេះមានគោលបំណងបង្កើនប្រសិទ្ធភាពការងាររវាងភាគីទាំងពីរ ក្នុងការស្វែងរក ទប់ស្កាត់ និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មអនឡាញ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងតំបន់ និងលើសកលលោក។ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានឯកភាពបង្កើនកិច្ចសហការឲ្យកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេស ក្នុងការបោសសម្អាតអំពើឆបោកអនឡាញឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន។កិច្ចព្រមព្រៀង និងការសហការនេះ បានកើតឡើងនៅក្រោយពីនគរបាលរាជធានីភ្នំពេញ បានចូលរួមវេទិកាក្រុមប្រឹក្សានគរបាលរដ្ឋធានី–រាជធានីអន្តរជាតិ (ICPC)...

មន្ទីរកសិកម្មខេត្តស្ទឹងត្រែងច្រានចោលការចោទប្រកាន់រឿងទទួលប្រាក់ ៥ពាន់ដុល្លារ ព្រមជំរុញឱ្យប្តឹងទៅ ACU បើមានភស្តុតាង
ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

មន្ទីរកសិកម្មខេត្តស្ទឹងត្រែងច្រានចោលការចោទប្រកាន់រឿងទទួលប្រាក់ ៥ពាន់ដុល្លារ ព្រមជំរុញឱ្យប្តឹងទៅ ACU បើមានភស្តុតាង

ស្ទឹងត្រែង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចេញសេចក្តីបំភ្លឺជាផ្លូវការ ដោយច្រានចោលការចោទប្រកាន់ដែលថា មន្ត្រីពេទ្យសត្វបានទទួលប្រាក់ចំនួន ៥,០០០ ដុល្លារអាមេរិក ពីសត្តឃាតដ្ឋានរបស់លោកស្រី ឃឹម សុណា ដើម្បីសម្របសម្រួលការបន្តសុពលភាពអាជ្ញាបណ្ណអាជីវកម្ម។ក្នុងសេចក្តីបំភ្លឺ មន្ទីរបានបញ្ជាក់ថា ការចោទប្រកាន់ខាងលើគ្មានមូលដ្ឋានច្បាស់លាស់ និងមិនឆ្លុះបញ្ចាំងពីការពិតនោះទេ។ មន្ទីរអះអាងថា មិនមានមន្ត្រីពេទ្យសត្វណាម្នាក់បានទទួលប្រាក់ដូចការលើកឡើងឡើយ ហើយការផ្សព្វផ្សាយព័ត៌មានបែបនេះអាចប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពជឿជាក់លើមន្ត្រីជំនាញ។ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម...

បណ្ឌិត សរ រិទ្ធី បញ្ចប់វគ្គការពារសាកល្បង (Pre-defense) ដោយជោគជ័យ នៅរាជបណ្ឌិតសភាកម្ពុជា
ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

បណ្ឌិត សរ រិទ្ធី បញ្ចប់វគ្គការពារសាកល្បង (Pre-defense) ដោយជោគជ័យ នៅរាជបណ្ឌិតសភាកម្ពុជា

ភ្នំពេញ៖ បណ្ឌិត សរ រិទ្ធី បានប្រកាសថា វគ្គការពារសាកល្បង (Pre-defense) និក្ខេបបទថ្នាក់បណ្ឌិត នៅរាជបណ្ឌិតសភាកម្ពុជា បានបញ្ចប់ទៅដោយរលូន និងជោគជ័យ ដែលជាជំហានដ៏សំខាន់មួយ មុនឈានទៅកាន់វគ្គការពារបញ្ចប់។ក្នុងសាររបស់លោក បណ្ឌិត សរ រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការ សមាជិកគណៈកម្មការវាយតម្លៃទាំងអស់ និងជាពិសេសសាស្ត្រាចារ្យណែនាំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់មតិរិះគន់ក្នុងន័យស្ថាបនា...

ចិនប្រកាសពង្រឹងភាពជាដៃគូសន្តិសុខជាមួយកម្ពុជា
ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ចិនប្រកាសពង្រឹងភាពជាដៃគូសន្តិសុខជាមួយកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ក្នុងជំនួបនេះ លោក Xi Jinping បានបញ្ជាក់ថា ចិននឹងបន្តគាំទ្រកម្ពុជា និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ការវិនិយោគ...

កម្ពុជាបដិសេធចំពោះការលើកឡើងរបស់ភាគីថៃ ដែលចង់លុបចោល MOU ឆ្នាំ២០០០
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កម្ពុជាបដិសេធចំពោះការលើកឡើងរបស់ភាគីថៃ ដែលចង់លុបចោល MOU ឆ្នាំ២០០០

​[ភ្នំពេញ – SR NEWS]៖ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដែលបានលើកឡើងពីបំណងក្នុងការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។​ក្នុងសេចក្តីប្រកាសបដិសេធនេះ កម្ពុជាបានសង្កត់ធ្ងន់លើចំណុចគតិយុត្តសំខាន់ៗចំនួន ៣៖​១. MOU ឆ្នាំ២០០០ មានតម្លៃជាអន្តរជាតិ៖ នេះជាសន្ធិសញ្ញាដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ (UN) រួចរាល់ហើយ...

ប្រេងសាំងធម្មតា តម្លៃ ៤,៤០០ រៀលក្នុង១លីត្រ
ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ប្រេងសាំងធម្មតា តម្លៃ ៤,៤០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ជកម្ម បានប្រកាសតម្លៃលក់រាយអតិបរមាប្រេងឥន្ធនៈនៅកម្ពុជា សម្រាប់អនុវត្តរយៈពេល ១០ថ្ងៃ ដោយក្នុងនោះ ប្រេងសាំងធម្មតា (Gasoline 92) មានតម្លៃ ៤,៤០០ រៀលក្នុង១លីត្រ ខណៈ ប្រេងម៉ាស៊ូត (Gasoil 10ppm) មានតម្លៃ ៤,១៥០ រៀលក្នុង១លីត្រ។ការកំណត់តម្លៃនេះ ធ្វើឡើងស្របតាមការប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ និងយន្តការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីធានាភាពសមស្របសម្រាប់អ្នកប្រើប្រាស់ និងអាជីវករ។

ក្តៅៗ! រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមានធ្ងន់ ចំពោះស្ថានីយប្រេងមិនគោរពច្បាប់
ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ក្តៅៗ! រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមានធ្ងន់ ចំពោះស្ថានីយប្រេងមិនគោរពច្បាប់

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសយ៉ាងច្បាស់ថា នឹងអនុវត្តវិធានការតឹងរ៉ឹងបំផុត ចំពោះម្ចាស់ស្ថានីយប្រេងឥន្ធនៈណា ដែលមិនគោរពតាមច្បាប់ និងការកំណត់តម្លៃប្រេងឥន្ធនៈរបស់រាជរដ្ឋាភិបាល។ក្នុងការព្រមាននេះ ឯកឧត្តមបានបញ្ជាក់ថា ស្ថានីយប្រេងណាដែលបំពានលក់ប្រេងលើសតម្លៃ ឬអនុវត្តសកម្មភាពខុសច្បាប់ នឹងត្រូវប្រឈមមុខនឹងវិធានការដាច់ខាត រួមទាំង ការដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងជាអចិន្ត្រៃយ៍ ដោយមិនមានការលើកលែងឡើយ។ការប្រកាសនេះធ្វើឡើង ក្នុងគោលបំណងធានាថា អាជីវករទាំងអស់គោរពតាមបទប្បញ្ញត្តិ និងការកំណត់តម្លៃប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។