បុរសសង្ស័យសម្លាប់សង្សារនៅផ្ទះសំណាក់ ក្រោយចូលស្នាក់នៅជាមួយគ្នា

Uncategorized ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read69 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00
បុរសសង្ស័យសម្លាប់សង្សារនៅផ្ទះសំណាក់ ក្រោយចូលស្នាក់នៅជាមួយគ្នា

នារីម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់មួយ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈបុរសដែលជាសង្សារបានរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។តាមព័ត៌មានបឋមបានឱ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែកក្កដា គូសង្សារមួយគូបានចូលជួលបន្ទប់ស្នាក់នៅក្នុងផ្ទះសំណាក់ «គ្រួសារ» ស្ថិតក្នុងភូមិទ្រា១។

លុះដល់ព្រឹកថ្ងៃបន្ទាប់ បុគ្គលិកផ្ទះសំណាក់បានប្រទះឃើញនារីរងគ្រោះដេកស្លាប់ផ្គាប់មុខនៅលើគ្រែ ខណៈបុរសដែលមកជាមួយបានបាត់ខ្លួន។ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងកើតហេតុ និងបើកការស៊ើបអង្កេត ដើម្បីស្វែងរកបុរសជាសង្ស័យមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដនៃការស្លាប់នៅឡើយទេ ខណៈសាកសពត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យ ដើម្បីកំណត់មូលហេតុឱ្យបានច្បាស់លាស់។

បុរសសង្ស័យសម្លាប់សង្សារនៅផ្ទះសំណាក់ ក្រោយចូលស្នាក់នៅជាមួយគ្នា
បុរសសង្ស័យសម្លាប់សង្សារនៅផ្ទះសំណាក់ ក្រោយចូលស្នាក់នៅជាមួយគ្នា
បុរសសង្ស័យសម្លាប់សង្សារនៅផ្ទះសំណាក់ ក្រោយចូលស្នាក់នៅជាមួយគ្នា

Previous Article
Next Article