ក្តៅៗ! រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមានធ្ងន់ ចំពោះស្ថានីយប្រេងមិនគោរពច្បាប់

🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…0:000:00

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសយ៉ាងច្បាស់ថា នឹងអនុវត្តវិធានការតឹងរ៉ឹងបំផុត ចំពោះម្ចាស់ស្ថានីយប្រេងឥន្ធនៈណា ដែលមិនគោរពតាមច្បាប់ និងការកំណត់តម្លៃប្រេងឥន្ធនៈរបស់រាជរដ្ឋាភិបាល។ក្នុងការព្រមាននេះ ឯកឧត្តមបានបញ្ជាក់ថា ស្ថានីយប្រេងណាដែលបំពានលក់ប្រេងលើសតម្លៃ ឬអនុវត្តសកម្មភាពខុសច្បាប់ នឹងត្រូវប្រឈមមុខនឹងវិធានការដាច់ខាត រួមទាំង ការដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងជាអចិន្ត្រៃយ៍ ដោយមិនមានការលើកលែងឡើយ។ការប្រកាសនេះធ្វើឡើង ក្នុងគោលបំណងធានាថា អាជីវករទាំងអស់គោរពតាមបទប្បញ្ញត្តិ និងការកំណត់តម្លៃប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
Next Article
ប្រេងសាំងធម្មតា តម្លៃ ៤,៤០០ រៀលក្នុង១លីត្រ



