កម្ពុជាទទួលនាវាល្បាតពីជប៉ុន រីឯថៃទទួលឧបករណ៍សង្គ្រោះក្រោមកម្មវិធី OSA

ខណៈបណ្តាញសង្គមថៃកំពុងជជែកយ៉ាងក្តៅគគុកជុំវិញព័ត៌មានថា ជប៉ុននឹងផ្តល់នាវាល្បាតដល់កម្ពុជា ក្រោមកម្មវិធី Official Security Assistance (OSA) ព័ត៌មានផ្លូវការបានបង្ហាញថា ថៃក៏ជាប្រទេសមួយដែលទទួលបានជំនួយពីកម្មវិធីដូចគ្នាផងដែរ។
ជប៉ុនបានសម្រេចផ្តល់ នាវាល្បាត ដល់កម្ពុជា ក្រោមកម្មវិធី Official Security Assistance (OSA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ទន្ទឹមនឹងនេះ ប្រទេសថៃក៏ទទួលបានជំនួយពីកម្មវិធីដូចគ្នាផងដែរ ប៉ុន្តែជាជំនួយក្នុងទម្រង់ សម្ភារៈសម្រាប់ការជួយសង្គ្រោះមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ (HADR/SAR)។
តាមព័ត៌មានផ្លូវការរបស់ជប៉ុន ជំនួយសម្រាប់ថៃមានតម្លៃប្រមាណ ៥០០ លានយេន ឬប្រហែល ១០០ លានបាត ហើយត្រូវបានប្រគល់ជូនអង្គភាពពាក់ព័ន្ធរបស់កងទ័ពថៃ និងកងទ័ពជើងទឹកថៃ ដើម្បីគាំទ្រប្រតិបត្តិការស្វែងរក និងសង្គ្រោះ។ការផ្តល់ជំនួយទាំងពីរនេះ ស្ថិតក្រោមកម្មវិធី OSA ដូចគ្នា ប៉ុន្តែមានទម្រង់ខុសគ្នា ដោយកម្ពុជាទទួលបាន នាវាល្បាត ខណៈថៃទទួលបាន សម្ភារៈសង្គ្រោះ។







