ចិនប្រកាសពង្រឹងភាពជាដៃគូសន្តិសុខជាមួយកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ក្នុងជំនួបនេះ លោក Xi Jinping បានបញ្ជាក់ថា ចិននឹងបន្តគាំទ្រកម្ពុជា និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ការវិនិយោគ...
