ប្រភេទព័ត៌មាន៖ ព័ត៌មាន​ជាតិ

ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ជុំវិញករណីបង្ហោះ និងចែកចាយវីដេអូខ្លីមួយបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៅខេត្តពោធិ៍សាត់

ក្រសួងអប់រំ ចេញសេចក្ដីថ្លែងការណ៍ជុំវិញករណីបង្ហោះ និងចែកចាយវីដេអូខ្លីមួយបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៅខេត្តពោធិ៍សាត់ (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា​ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានចេញចេញសេចក្ដីថ្លែងការណ៍ជុំវិញករណី ថ្មីៗនេះមានការបង្ហោះ និងចែកចាយវីដេអូខ្លី មួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូ...

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ព័ត៌មាន​ជាតិ

ព្រឹទ្ធសភាកម្ពុជាចាត់ទុកទង្វើទាហានថៃបាញ់ពលរដ្ឋខ្មែរ ជាអំពើព្រៃផ្សៃយង់ឃ្នង ថែមទាំងបំពានធម្មនុញ្ញស៊ាន និងអន្តរជាតិ

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈទង្វើនេះត្រូវបានព្រឹទ្ធសភាចាត់ទុកថាជាអំពើព្រៃផ្សៃយង់ឃ្នង និងថែមទាំងបានបំពានធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាដើម។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធកម្ពុជា ដែលបានចេញប៉ុន្មានម៉ោងក្រោយពីទាហានថៃបើកការបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស...

ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ព័ត៌មាន​ជាតិ

កងយោធាកម្ពុជា និងថៃ ប្រជុំពិសេសមុនពេលប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC)

ថ្ងៃទី ៣១ តុលា ២០២៥ — ក្រសួងការពារជាតិបានប្រកាសថា នៅម៉ោង ១០:២០ ព្រឹក នៅច្រកព្រំដែន អូស្មាច់ ខេត្តឧត្តរមានជ័យ កងយោធាតំបន់ទី៤ របស់កម្ពុជា និងកងយោធាតំបន់ទី២ របស់ថៃ បានចូលរួមប្រជុំពិសេសរបស់ គណៈកម្មាធិការព្រំដែនតំបន់កម្ពុជា–ថៃ (RBC) ដើម្បីរៀបចំមុនពេលប្រជុំជាផ្លូវការនាពេលល្ងាច។ ភាគខាងកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក...

ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ព័ត៌មាន​ជាតិ

សម្តេចបវរធិបតី នាយករដ្នមន្ត្រី ណែនាំឱ្យរៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ចំពោះសាលារៀនណា មិនអាចដំណើរការរៀន និងបង្រៀនបាន ក្រោយចប់សង្គ្រាម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចាក់ថា ចំពោះសាលារៀន ដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមិនអាចដំណើរការរៀន និងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមាន សមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ៥០០០ដើម និងទួលអណ្តែតជាដើម តាមកម្រិតសិក្សាជាក់ស្តែង។ តាមសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី១ ខែវិច្ឆិកា...

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ព័ត៌មាន​ជាតិ

ពិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ នារដូវកាលបៃតង នៅក្រុងកោះរ៉ុង

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ កម្មវិធីបើក និងការរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នារដូវកាលបៃតង បានប្រព្រឹត្តឡើងនៅក្រុងកោះរ៉ុង ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជីវករវិស័យទេសចរណ៍កោះរ៉ុង ភ្ញៀវទេសចរជាតិ...

ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ព័ត៌មាន​ជាតិ

សន្និសីទព្រះពុទ្ធសាសនាត្រីប្រទេស បើកនៅភ្នំពេញ ដើម្បីលើកកម្ពស់សន្តិភាព និងសាមគ្គីភាពសង្គម

ភ្នំពេញ, ថ្ងៃទី ២៩ តុលា ២០២៥ — កម្ពុជាបានរៀបចំសន្និសីទព្រះពុទ្ធសាសនាត្រីប្រទេស រវាង កម្ពុជា–ឡាវ–វៀតណាម នៅទីក្រុងភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាព សន្តិភាព និងការរួមរស់ដោយមេត្តាករុណា។កម្មវិធីនេះមានការចូលរួមពីភិក្ខុសង្ឃ តំណាងអាជ្ញាធរព្រះពុទ្ធសាសនា និងអ្នកសិក្សាផ្នែកសាសនាពីប្រទេសទាំងបី។ ពួកគេបានពិភាក្សាអំពីតួនាទីសាសនា ក្នុងការផ្សះផ្សា បង្កើតសន្តិភាព និងជំរុញការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។សាសនាព្រះពុទ្ធត្រូវបានគេដាក់ចំណងជើងថា ជាគន្លងសំខាន់ក្នុងការរួមគ្នារបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែវាបង្រៀនអំពីសេចក្ដីមេត្តាករុណា ការអត់ធ្មត់...

ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ព័ត៌មាន​ជាតិ

កម្ពុជា-ស.រ.អ. បង្កើតតុល្យភាពថ្មី៖ សមត្ថកិច្ចយោធា ពាណិជ្ជកម្ម និងសន្តិសុខបន្ថែមការសហការ

ភ្នំពេញ — កម្ពុជា និងសហរដ្ឋអាមេរិកកំពុងពង្រឹងទំនាក់ទំនងនៅក្នុងវិស័យយោធា ពាណិជ្ជកម្ម និងសន្តិសុខ បន្ទាប់ពីភាគីទាំងពីរបានជួបពិភាក្សា និងប្តេជ្ញាផ្តល់ជំនួយសហការក្នុងវិស័យសំខាន់ៗនានា។ ការរីកចម្រើនថ្មីនេះត្រូវបានគេសង្កេតឃើញថាជាជំហានថ្មីក្នុងការស្ដារភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ក្នុងវិស័យយោធា ភាគីទាំងពីរបានពិភាក្សាអំពីការពង្រីកសហការផ្នែកបណ្តុះបណ្តាល និងការធានាសុវត្ថិភាពតំបន់។ កម្ពុជា បានបង្ហាញចំណង់ចំណូលចិត្តក្នុងការបន្តកម្មវិធីហ្វឹកហាត់រួមជាមួយអាមេរិក ដូចជា “Angkor Sentinel” ដែលបានផ្អាកពីឆ្នាំ ២០១៧។ ការសហការបែបនេះត្រូវបានរំពឹងថានឹងជួយពង្រឹងសមត្ថភាពយោធា និងការយល់ដឹងរវាងទាំងពីរ។ នៅផ្នែកពាណិជ្ជកម្ម...