លោក សឿម សារិទ្ធ ត្រូវបានតែងតាំងជំនួសលោក សិទ្ធិ ឡោះ

🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…0:000:00

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការផ្លាស់ប្តូរតំណែងមន្ត្រីថ្នាក់ដឹកនាំក្នុងកងកម្លាំងនគរបាលជាតិ ដោយបានផ្ទេរ លោក សិទ្ធិ ឡោះ ពីតំណែង ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅកាន់តំណែងជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ជាមួយគ្នានេះដែរ លោក សឿម សារិទ្ធ ត្រូវបានតែងតាំងឱ្យកាន់តំណែងជា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីជំនួសតំណែងលោក សិទ្ធិ ឡោះ។ការផ្លាស់ប្តូរតំណែងនេះ ធ្វើឡើងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមមូលដ្ឋាន។ការតែងតាំងមន្ត្រីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបន្តជំរុញការអនុវត្តភារកិច្ចរបស់កងកម្លាំងនគរបាលឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាសន្តិសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ។



