ការ៉ាសសាំងមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ ត្រូវពិន័យ ៤លានរៀល ព្រោះលក់ប្រេងលើសតម្លៃកំណត់

ព័ត៌មាន​ជាតិ ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២៦ By Sar rotha 1 min read134 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ភ្នំពេញ៖ អាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យ និងរកឃើញថា ការ៉ាសសាំងមួយកន្លែង ដែលមានយីហោ “សន្តិភាព” ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលក់ប្រេងឥន្ធនៈលើសពីតម្លៃកំណត់របស់រាជរដ្ឋាភិបាល។
តាមការបញ្ជាក់ពីមន្ត្រីជំនាញ ក្រុមការងារត្រួតពិនិត្យបានចុះអនុវត្តការងារនៅតំបន់ខាងលើ ហើយបានរកឃើញថា ស្ថានីយ៍ប្រេងឥន្ធនៈនេះបានលក់ប្រេងក្នុងតម្លៃលើសពីតម្លៃដែលបានកំណត់ជាផ្លូវការ។
ក្រោយពេលរកឃើញការបំពាននេះ មន្ត្រីជំនាញបានអនុវត្តវិធានការផ្លូវច្បាប់ ដោយពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈនោះចំនួន ៤លានរៀល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។
អាជ្ញាធរបានបញ្ជាក់ថា ការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីធានាថា អាជីវករទាំងអស់គោរពតាមតម្លៃកំណត់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ អាជ្ញាធរបានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ឱ្យគោរពតាមបទប្បញ្ញត្តិ និងតម្លៃដែលបានកំណត់ ដើម្បីជៀសវាងការបំពាន និងការផាកពិន័យតាមផ្លូវច្បាប់។

Previous Article
Next Article