User Rate Limit Exceeded

សង្ស័យពលករខ្មែរ ២នាក់ស្លាប់ ក្រោយទូកនេសាទលិចក្នុងសមុទ្រខេត្តត្រាត ខណៈការស្វែងរកនៅតែបន្ត

សន្តិសុខសង្គម ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read19 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ពលករខ្មែរចំនួន ២នាក់ ត្រូវបានសង្ស័យថាបានស្លាប់ បន្ទាប់ពីទូកនេសាទមួយគ្រឿងបានលិចនៅក្នុងសមុទ្រខេត្ត ត្រាត (Trat) ប្រទេសថៃ ខណៈក្រុមសង្គ្រោះនៅតែបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបាត់ខ្លួន។

យោងតាមការបញ្ជាក់របស់ លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ (CENTRAL) នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតមកដល់ពេលនេះ អាជ្ញាធរថៃបានរកឃើញសាកសពកម្មករនេសាទសរុប ៣នាក់ ក្នុងនោះ ២នាក់ជាជនជាតិខ្មែរ។

តាមការបញ្ជាក់ដដែល ទូកនេសាទខាងលើបានចេញដំណើរទៅនេសាទនៅសមុទ្រតាំងពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ ហើយបាន បាត់សញ្ញាទំនាក់ទំនងតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ក្រោយបាត់ការទាក់ទង អាជ្ញាធរថៃបានបើកប្រតិបត្តិការស្វែងរកនៅក្នុងដែនសមុទ្រ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមានមនុស្សមួយចំនួនទៀតដែលមិនទាន់រកឃើញ។

ក្រុមសង្គ្រោះ និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តស្វែងរកសាកសព និងជនបាត់ខ្លួននៅក្នុងលំហសមុទ្រ ខណៈមូលហេតុពិតប្រាកដនៃការលិចទូកកំពុងស្ថិតក្រោមការស៊ើបអង្កេត។ អាជ្ញាធរក៏មិនទាន់បង្ហាញអត្តសញ្ញាណជនរងគ្រោះទាំងអស់ជាផ្លូវការនៅឡើយដែរ។

សង្ស័យពលករខ្មែរ ២នាក់ស្លាប់ ក្រោយទូកនេសាទលិចក្នុងសមុទ្រខេត្តត្រាត ខណៈការស្វែងរកនៅតែបន្ត
សង្ស័យពលករខ្មែរ ២នាក់ស្លាប់ ក្រោយទូកនេសាទលិចក្នុងសមុទ្រខេត្តត្រាត ខណៈការស្វែងរកនៅតែបន្ត
សង្ស័យពលករខ្មែរ ២នាក់ស្លាប់ ក្រោយទូកនេសាទលិចក្នុងសមុទ្រខេត្តត្រាត ខណៈការស្វែងរកនៅតែបន្ត
សង្ស័យពលករខ្មែរ ២នាក់ស្លាប់ ក្រោយទូកនេសាទលិចក្នុងសមុទ្រខេត្តត្រាត ខណៈការស្វែងរកនៅតែបន្ត
Previous Article
Next Article