ប្រភេទព័ត៌មាន៖ ព័ត៌មាន​ជាតិ

ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ Economy

ស៊ី ជិនពីង ប្តេជ្ញាគាំទ្រការអភិវឌ្ឍកម្ពុជា

ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់ប្រទេសចិន ក្នុងការបន្តគាំទ្រកម្ពុជា តាមរយៈការជំរុញអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ ការប្តេជ្ញានេះបង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលផ្តោតលើការអភិវឌ្ឍវិស័យអាទិភាពជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ភស្តុភារ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដែលអាចជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។ តាមការលើកឡើងរបស់ភាគីចិន ការបន្តវិនិយោគ...

ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

បណ្តេញជនជាតិថៃ១៧នាក់ចេញពីប្រទេស ពាក់ព័ន្ធបឆបោកអនឡាញ គ្រឿងញៀន និងលួចស្នាក់នៅធ្វើការខុសច្បាប់

  កោះកុង៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអនុវត្តការបណ្តេញជនជាតិថៃសរុបចំនួន ១៧នាក់ ក្នុងនោះមាន ស្ត្រី ៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពួកគេពាក់ព័ន្ធនឹងបទល្មើស និងការរំលោភច្បាប់អន្តោប្រវេសន៍។ តាមការបញ្ជាក់ពីអាជ្ញាធរ ជនជាតិថៃទាំង ១៧នាក់នេះ ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online...

ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងសៀងហៃ

  សៀងហៃ, សាធារណរដ្ឋប្រជាមានិតចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ពិធីបើកសន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក ស៊ី...

ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ជោគជ័យនៃការជួយសង្គ្រោះទេសចរនៅភ្នំខ្នងផ្សារ៖ ការដាស់តឿនស្មារតីដល់អ្នកចូលចិត្តដើរព្រៃ

កម្ពុជា៖ ប្រតិបត្តិការជួយសង្គ្រោះភ្ញៀវទេសចរដែលបានវង្វេងផ្លូវនៅតំបន់ភ្នំខ្នងផ្សារ បានបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចសហការយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ច និងក្រុមអ្នកស្ម័គ្រចិត្ត។ ក្រោយទទួលបានព័ត៌មានអំពីការវង្វេងផ្លូវ ក្រុមជួយសង្គ្រោះបានចេញប្រតិបត្តិការស្វែងរកភ្លាមៗ ទោះបីជាតំបន់មានភូមិសាស្ត្រលំបាក ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផលក៏ដោយ។ នៅទីបំផុត ក្រុមការងារបានរកឃើញអ្នកទេសចរទាំងអស់មានសុវត្ថិភាព និងនាំចុះពីភ្នំដោយជោគជ័យ។ ហេតុការណ៍នេះបានបង្ហាញពីសារៈសំខាន់នៃការរៀបចំផែនការមុនធ្វើដំណើរចូលព្រៃ ឬឡើងភ្នំ។ អ្នកជំនាញណែនាំឱ្យអ្នកទេសចរត្រូវសិក្សាផ្លូវជាមុន ជូនដំណឹងដល់សាច់ញាតិ ឬអាជ្ញាធរអំពីគោលដៅធ្វើដំណើរ និងកុំធ្វើដំណើរតែម្នាក់ឯង។ ជាមួយគ្នានេះ អ្នកដើរព្រៃគួរតែត្រៀមសម្ភារៈចាំបាច់...

ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កម្ពុជាប្តេជ្ញាអនុវត្តវិធានការតឹងរ៉ឹង៖ បណ្តេញជនបរទេសជាង ៤ម៉ឺននាក់ ពាក់ព័ន្ធបទល្មើសអនឡាញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដ៏ម៉ឺងម៉ាត់មួយ ក្នុងគោលបំណងកម្ចាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបទល្មើសព្រហ្មទណ្ឌនានា ដែលបង្កឡើងដោយជនបរទេស។ ក្នុងរយៈពេល ៦ខែខាងមុខ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបោសសម្អាត និងបណ្តេញជនបរទេសជាង ៤០,០០០ នាក់ ដែលត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ចេញពីព្រះរាជាណាចក្រកម្ពុជា។ ការពង្រឹងសន្តិសុខជាតិ និងកិត្តិយសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាក្រុមឧក្រិដ្ឋជនឆ្លងដែនដែលយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រតិបត្តិការឆបោក បានក្លាយជាក្តីកង្វល់ដ៏ធំមួយ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ...

ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជំរុញការវិនិយោគលើទេសចរណ៍ប្រកបដោយចីរភាព និងហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ កម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ាន កំពុងទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យទេសចរណ៍អាស៊ាន ឆ្នាំ២០៣០។ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងទេសចរណ៍កម្ពុជា បានរៀបចំកិច្ចពិភាក្សាថ្នាក់ខ្ពស់ស្តីពី «ASEAN Sustainable and Resilient Tourism Investment...

ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

រដ្ឋបាលស្រុកសំឡូត ត្រៀមលក្ខណៈអន្តរាគមន៍ជួយប្រជាពលរដ្ឋធ្វើដំណើរ និងដោះស្រាយផលប៉ះពាល់ពីគ្រោះទឹកជំនន់

រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានត្រៀមកម្លាំង មធ្យោបាយ និងសម្ភារចាំបាច់ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះ និងសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រសិនបើស្ថានភាពទឹកជំនន់បន្តកើនឡើងក្នុងតំបន់។វិធានការនេះធ្វើឡើង បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅតំបន់ជួរភ្នំ និងតំបន់ដងស្ទឹង ដែលអាចបង្កឱ្យកម្រិតទឹកកើនឡើង និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសកម្មភាពប្រចាំថ្ងៃនៅតាមឃុំ និងភូមិមួយចំនួនក្នុងស្រុកសំឡូត។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កម្លាំងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារពាក់ព័ន្ធ ត្រូវបានដាក់ឱ្យស្ថិតក្នុងការត្រៀមខ្លួន ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីអន្តរាគមន៍ភ្លាមៗ...

ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

បារាំងបញ្ជាក់ជាថ្មី! ត្រៀមផ្តល់ឯកសារព្រំដែនជូនកម្ពុជា និងថៃ ដើម្បីគាំទ្រការដោះស្រាយដោយសន្តិវិធី

បារាំងបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនផ្តល់ឯកសារពាក់ព័ន្ធនឹងគំរូព្រំដែនជូនកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការដោះស្រាយជម្លោះតាមផ្លូវសន្តិភាព ដោយផ្អែកលើការសន្ទនា ការយោគយល់គ្នា និងវិធីសាស្ត្រការទូត។ លោក នីកូឡា ហ្វ័ររីស្យេ បានថ្លែងថា បារាំងបានត្រៀមឯកសារពាក់ព័ន្ធនឹងគំរូព្រំដែនរួចជាស្រេច ហើយនឹងផ្តល់ជូនភាគីទាំងពីរ ប្រសិនបើមានការស្នើសុំ ដើម្បីជួយសម្រួលដល់ដំណើរការដោះស្រាយបញ្ហាស្របតាមច្បាប់ និងដោយសន្តិវិធី។ លោកបានបញ្ជាក់ថា បារាំងរក្សាជំហរគាំទ្រការដោះស្រាយវិវាទតាមរយៈការចរចា ការយោគយល់គ្នា និងការទូត ជាជាងការប្រើកម្លាំងប្រដាប់អាវុធ។ជាមួយគ្នានេះ លោកក៏បានសម្តែងការគាំទ្រចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា...

ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

កម្ពុជាតវ៉ាយ៉ាងខ្លាំង ក្រោយចោទថាកងកម្លាំងថៃបន្តរំលោភអធិបតេយ្យ និងបូរណភាពទឹកដីតាមព្រំដែន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន សម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការបន្តរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានជីកដីលើកទំនប់ និងរាយបន្លាលួសតាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ប្រភពដដែលបន្តថា នៅថ្ងៃទី៩ ខែកក្កដា...

ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ជនជាតិថៃ ៧៩នាក់ លួចឆ្លងដែនមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបណ្តេញចេញ

សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួន និងបញ្ជូនជនជាតិថៃប្រុសស្រីចំនួន ៧៩នាក់ ទៅប្រទេសកំណើតវិញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ​ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ ដោយមានការសម្របសម្រួល និងអនុវត្តតាមនីតិវិធីរវាងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសកម្ពុជា និងថៃ។ ​គួរឲ្យដឹងផងដែរថា ជនជាតិថៃទាំង ៧៩នាក់នោះ ត្រូវបានរកឃើញប្រព្រឹត្តបទល្មើសស្កែមអនឡាញ លួចឆ្លងដែនខុសច្បាប់​ និងជាអ្នករួចពីទោសនៃការជាប់ពន្ធនាគារនៅកម្ពុជា។