អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីក្នុងតំបន់
ភ្នំពេញ៖ នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជួបពិភាក្សាទ្វេភាគី ដោយបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាលកងទ័ព ការធ្វើសមយុទ្ធរួម និងការបង្កើនទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍សន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី...
