អ៊ីរ៉ង់ព្រមានប្រជាជនឱ្យនៅឆ្ងាយពីមូលដ្ឋានទ័ពអាមេរិក

World ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read4 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00
អ៊ីរ៉ង់ព្រមានប្រជាជនឱ្យនៅឆ្ងាយពីមូលដ្ឋានទ័ពអាមេរិក

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ អ៊ីរ៉ង់បានព្រមានប្រជាជននៅតំបន់មជ្ឈិមបូព៌ា ឱ្យជៀសឆ្ងាយពីមូលដ្ឋានយោធាអាមេរិក ខណៈទីក្រុងតេហេរ៉ង់បង្កើនប្រតិបត្តិការមីស៊ីល និងដ្រូន។
ការព្រមាននេះសំដៅលើទីតាំងយោធាអាមេរិកនៅហ៊្សកដានី គុយវ៉ែត បារ៉ែន និងអារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់អះអាងថា ប្រតិបត្តិការរបស់ខ្លួនជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិកលើទឹកដីអ៊ីរ៉ង់។
ស្ថានការណ៍បានឡើងកម្ដៅ បន្ទាប់ពីទាហានអាមេរិកពីរនាក់ស្លាប់ ម្នាក់បាត់ខ្លួន និងបួននាក់រងរបួស ក្នុងការវាយប្រហារលើមូលដ្ឋានមួយនៅហ៊្សកដានី។ ក្រោយហេតុការណ៍នេះ អាមេរិកបានវាយប្រហារគោលដៅរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។

Previous Article
Next Article