រលកកម្ដៅវាយប្រហារអឺរ៉ុប! ភ្លើងឆេះព្រៃរាលដាល ប្រជាជនរាប់ម៉ឺននាក់ជម្លៀសខ្លួន
អឺរ៉ុប៖ បណ្តាប្រទេសនៅភាគខាងត្បូងអឺរ៉ុបកំពុងប្រឈមនឹងរលកកម្ដៅខ្លាំង និងភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរ ដែលបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន ខណៈអាជ្ញាធរកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីទប់ស្កាត់ការរាលដាលនៃអគ្គិភ័យ។ប្រទេសដែលរងផលប៉ះពាល់ខ្លាំងរួមមាន បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ ក្រិក ក្រូអាស៊ី និងអាល់បានី។ សីតុណ្ហភាពខ្ពស់ រួមជាមួយខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត បានធ្វើឱ្យភ្លើងឆេះព្រៃឆាបឆេះយ៉ាងឆាប់រហ័ស និងពិបាកគ្រប់គ្រង។ នៅភាគខាងត្បូងប្រទេសបារាំង មនុស្សប្រមាណ ១០,០០០នាក់ ត្រូវបានជម្លៀសចេញ ខណៈក្រុមពន្លត់អគ្គិភ័យជាង ៧០០នាក់...
