អាមេរិកទាមទារឱ្យអ៊ីរ៉ង់ប្រកាសជាសាធារណៈថា ច្រកសមុទ្រ Hormuz បើកចំហសម្រាប់នាវាទាំងអស់
វ៉ាស៊ីនតោន/តេអេរ៉ង់៖ សហរដ្ឋអាមេរិកបានទាមទារឱ្យអ៊ីរ៉ង់ចេញសេចក្តីប្រកាសជាសាធារណៈ បញ្ជាក់ថា ច្រកសមុទ្រ Hormuz បើកចំហសម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ និងធានាថា នាវាពាណិជ្ជកម្មដែលឆ្លងកាត់តំបន់នេះនឹងមិនរងការវាយប្រហារ។ការទាមទារនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងកើនឡើងជាថ្មី បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកប្រេងមួយចំនួននៅតំបន់ច្រកសមុទ្រ Hormuz។ មន្ត្រីអាមេរិកបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យអ៊ីរ៉ង់ប្តេជ្ញាជាសាធារណៈថា នឹងបញ្ឈប់រាល់ការវាយប្រហារលើនាវា និងអនុញ្ញាតឱ្យនាវាទាំងអស់ឆ្លងកាត់ច្រកសមុទ្រនេះដោយសេរី និងមិនមានការបង់ថ្លៃឆ្លងកាត់។សហរដ្ឋអាមេរិកបានចាត់ទុកការធានាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz ថា ជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ការបន្តកិច្ចចរចាជាមួយអ៊ីរ៉ង់...
