បាញ់ប្រហារក្នុងសាលារៀននៅថៃ ស្លាប់ ៧នាក់ និងរបួស ១៥នាក់

World ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦ By Sar rotha 1 min read29 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ថៃ៖ ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្នុងសាលា Debsirin Nonthaburi School ស្ថិតក្នុងស្រុក Bang Kruai ខេត្តនុនថះបុរី ប្រទេសថៃ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើឱ្យសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលារត់គេចខ្លួនដើម្បីសុវត្ថិភាព។យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ជនបង្កហេតុដែលជាសិស្សម្នាក់ បានបើកការបាញ់ប្រហារនៅក្នុងបរិវេណសាលា។ ព័ត៌មានបច្ចុប្បន្នពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានមនុស្សស្លាប់សរុប ៧នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ និងមានអ្នករងរបួស ១៥នាក់។ អាជ្ញាធរកំពុងបន្តផ្ទៀងផ្ទាត់តួលេខជនរងគ្រោះ។សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា ដំបូងពួកគេស្មានថា សំឡេងដែលបានឮជាសំឡេងផាវ ឬការហ្វឹកហាត់ធម្មតា។ ប៉ុន្តែបន្ទាប់ពីសំឡេងគ្រាប់កាំភ្លើងបានផ្ទុះជាបន្តបន្ទាប់ និងឃើញសិស្សជាច្រើននាក់រត់ចេញពីអគារដោយភាពភ័យស្លន់ស្លោ ទើបដឹងថា ជាការបាញ់ប្រហារពិតប្រាកដ។ក្រោយកើតហេតុ កម្លាំងនគរបាល ក្រុមសង្គ្រោះ និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅកាន់ទីតាំងភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះ បិទខ្ទប់តំបន់ និងជម្លៀសសិស្សទៅកាន់កន្លែងមានសុវត្ថិភាព។ ព័ត៌មានចុងក្រោយបានឱ្យដឹងថា ខ្មាន់កាំភ្លើងក៏បានស្លាប់ផងដែរ។
បាញ់ប្រហារក្នុងសាលារៀននៅថៃ ស្លាប់ ៧នាក់ និងរបួស ១៥នាក់
Previous Article
Next Article