ក្រុមហ៊ុន LANJU Cambodia ឧបត្ថម្ភថ្នាំមូស ១០០កេស ជូនវីរកងទ័ពជួរមុខ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដើម្បីរួមចំណែកគាំទ្របេសកកម្មការពារអធិបតេយ្យភាពជាតិ

ព័ត៌មាន​ជាតិ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ By Sar rotha 1 min read38 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ក្នុងស្មារតីស្នេហាជាតិ និងការចូលរួមចំណែកក្នុងសកម្មភាពសង្គម ក្រុមហ៊ុន LANJU Cambodia បានឧបត្ថម្ភថ្នាំមូសចំនួន ១០០កេស ដែលមានតម្លៃសរុបប្រមាណ ២៥០០ ដុល្លារអាមេរិក តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខនៅមុំបី ដែលកំពុងឈរជើងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិតាមបណ្តោយព្រំដែន។ អំណោយនេះមិនត្រឹមតែជាសម្ភារៈប្រើប្រាស់សម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីទឹកចិត្តគាំទ្រ និងការចូលរួមរបស់វិស័យឯកជនចំពោះកងកម្លាំងជួរមុខ ដែលកំពុងបំពេញភារកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ក្នុងឱកាសទទួលអំណោយនេះ តំណាងរដ្ឋបាលខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណក្រុមហ៊ុន LANJU Cambodia ចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមចំណែកជួយគាំទ្រវីរកងទ័ពជួរមុខ។ រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសជន ក្រុមហ៊ុន និងប្រជាពលរដ្ឋ នឹងត្រូវរៀបចំបែងចែក និងដឹកជញ្ជូនទៅកាន់កងកម្លាំងជួរមុខ ដើម្បីឱ្យអំណោយទាំងនេះអាចប្រើប្រាស់បានទាន់ពេលវេលា និងចំគោលដៅ។ សម្រាប់ក្រុមហ៊ុន LANJU Cambodia ការឧបត្ថម្ភនេះមិនមែនគ្រាន់តែជាការផ្តល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកតូចមួយ ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យភាពជាតិ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការទទួលស្គាល់ និងពាក្យថ្លែងអំណរគុណពីរដ្ឋបាលខេត្តកណ្ដាល និងជាពិសេសពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល គឺជាកិត្តិយស និងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនLANJU Cambodia ក្នុងការបន្តចូលរួមសកម្មភាពសង្គម ការងារមនុស្សធម៌ និងការចែករំលែកជាមួយសហគមន៍កម្ពុជា នាពេលអនាគត។ ជាមួយគ្នានេះ ក្រុមហ៊ុន LANJU Cambodia បានបង្ហាញក្តីសង្ឃឹមថា ការចូលរួមរបស់ខ្លួននឹងក្លាយជាផ្នែកមួយនៃការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ឱ្យមានកម្លាំងចិត្ត និងភាពរឹងមាំក្នុងការបំពេញភារកិច្ច។ ក្រុមហ៊ុន LANJU Cambodia ក៏បានគោរពជូនពរដល់វីរកងទ័ពជួរមុខទាំងអស់ឱ្យមានសុវត្ថិភាព សុខភាពល្អ និងជោគជ័យក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ព្រមទាំងប្តេជ្ញាបន្តចូលរួមជាមួយប្រជាជន និងសង្គមកម្ពុជា តាមរយៈសកម្មភាពសង្គម និងការងារមនុស្សធម៌ជាបន្តបន្ទាប់។ ចំណែកឯរដ្ឋបាលខេត្តកណ្ដាល ក៏បានបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមប្រសិទ្ធពរជ័យ និងបវរសួស្តីមហាប្រសើរ ជូនដល់វីរកងទ័ពជួរមុខទាំងអស់ ឱ្យទទួលបានពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ក្រុមហ៊ុន LANJU Cambodia ឧបត្ថម្ភថ្នាំមូស ១០០កេស ជូនវីរកងទ័ពជួរមុខ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដើម្បីរួមចំណែកគាំទ្របេសកកម្មការពារអធិបតេយ្យភាពជាតិ
ក្រុមហ៊ុន LANJU Cambodia ឧបត្ថម្ភថ្នាំមូស ១០០កេស ជូនវីរកងទ័ពជួរមុខ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដើម្បីរួមចំណែកគាំទ្របេសកកម្មការពារអធិបតេយ្យភាពជាតិ
ក្រុមហ៊ុន LANJU Cambodia ឧបត្ថម្ភថ្នាំមូស ១០០កេស ជូនវីរកងទ័ពជួរមុខ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដើម្បីរួមចំណែកគាំទ្របេសកកម្មការពារអធិបតេយ្យភាពជាតិ
ក្រុមហ៊ុន LANJU Cambodia ឧបត្ថម្ភថ្នាំមូស ១០០កេស ជូនវីរកងទ័ពជួរមុខ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដើម្បីរួមចំណែកគាំទ្របេសកកម្មការពារអធិបតេយ្យភាពជាតិ
Previous Article
Next Article
No next article