User Rate Limit Exceeded

បុរសម្នាក់បាត់ខ្លួនក្រោយចុះបាញ់ត្រីក្រោមស្ពានកោះពស់ ខណៈក្រុមគ្រួសារ និងសមត្ថកិច្ចកំពុងស្វែងរក

សន្តិសុខសង្គម ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read15 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ព្រះសីហនុ៖ បុរសម្នាក់បានបាត់ខ្លួន ក្រោយចុះទៅបាញ់ត្រីក្នុងសមុទ្រក្រោមស្ពានកោះពស់ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈក្រុមគ្រួសារ និងសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការស្វែងរក។តាមព័ត៌មានបឋម ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ និង០០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ជនរងគ្រោះមានឈ្មោះ ផែន សុខហេង អាយុ ៣២ឆ្នាំ មុខរបរជាអ្នកលក់ផ្លែឈើ។ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះបានចុះទៅបាញ់ត្រីក្នុងសមុទ្រ ប៉ុន្តែមិនឃើញឡើងមកលើគោកវិញឡើយ។ ក្រោយមក គេប្រទះឃើញតែភ្លើងពិលដែលជនរងគ្រោះពាក់នៅលើក្បាល អណ្តែតឡើងលើផ្ទៃទឹក ខណៈម្ចាស់ពិលនៅតែបាត់ដំណឹង។គិតត្រឹមវេលាម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ច និងក្រុមគ្រួសារមិនទាន់ស្វែងរកជនរងគ្រោះឃើញនៅឡើយទេ។ សាច់ញាតិបាននាំគ្នាទៅដល់កន្លែងកើតហេតុ និងកំពុងសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ស្វែងរក។
បុរសម្នាក់បាត់ខ្លួនក្រោយចុះបាញ់ត្រីក្រោមស្ពានកោះពស់ ខណៈក្រុមគ្រួសារ និងសមត្ថកិច្ចកំពុងស្វែងរក

Previous Article
Next Article