លោកស្រី ជា សិរី អះអាងថា ប្រព័ន្ធធនាគារកម្ពុជា នៅតែមានភាពរឹងមាំ
ភ្នំពេញ៖ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) លោកស្រី ជា សិរី បានអះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែមានភាពរឹងមាំ និងមានស្ថេរភាព បើទោះបីជាពេលថ្មីៗនេះ មានការផ្សព្វផ្សាយលើបណ្តាញសង្គមអំពីការព្រួយបារម្ភថា ធនាគារមួយចំនួនអាចប្រឈមនឹងបញ្ហាខ្វះសាច់ប្រាក់ក៏ដោយ។លោកស្រីបានបញ្ជាក់ថា ករណីដែលធនាគារមួយចំនួនតូចជួបបញ្ហា សន្ទនីយភាព (Liquidity) គឺបណ្តាលមកពីអតិថិជនជាអ្នកដាក់ប្រាក់បញ្ញើ បាននាំគ្នាទៅដកប្រាក់ក្នុងពេលតែមួយ។ ទោះជាយ៉ាងណា ស្ថានភាពនេះមិនមានន័យថាប្រព័ន្ធធនាគារទាំងមូលកំពុងជួបវិបត្តិនោះទេ។ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវឱ្យសាធារណជនមានទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេស...
