តុលាការខេត្តតាកែវ កោះហៅអភិបាលរងស្រុកបាទីម្នាក់ ចូលបំភ្លឺសំណុំរឿង «រំលោភលើទំនុកចិត្ត»

សន្តិសុខសង្គម ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read12 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

តាកែវ៖ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅលោក ឡោ ជំនិត អភិបាលរងស្រុកបាទី ឱ្យចូលខ្លួនមកកាន់សាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធបទចោទ «រំលោភលើទំនុកចិត្ត»

យោងតាមដីកាកោះហៅផ្លូវការ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ឡោ ជំនិត ភេទប្រុស កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៧៨ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

តាមដីកាដដែល ជនសង្ស័យត្រូវអញ្ជើញចូលខ្លួននៅអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ដើម្បីបំភ្លឺជុំវិញអង្គហេតុ «រំលោភលើទំនុកចិត្ត» ដែលត្រូវបានចោទថាបានកើតឡើងនៅចំណុចភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

សំណុំរឿងនេះ ត្រូវបានប្តឹងដោយឈ្មោះ ដួង ស្រីលក្ខណ៍។ បច្ចុប្បន្ន ដីកាកោះហៅត្រូវបានប្រគល់ជូនសាមីខ្លួនរួចរាល់ហើយ ដើម្បីឱ្យជនពាក់ព័ន្ធចូលខ្លួនបំភ្លឺ និងអនុវត្តតាមនីតិវិធីច្បាប់។

Previous Article
Next Article