បាឋកថាវប្បធម៌ចិន អក្សរផ្ចង់ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការអប់រំកម្ពុជា ចិន

ព័ត៌មាន​ជាតិ ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read60 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ភ្នំពេញ៖ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា អាស៊ាន ចិន (CACE) បានសហការជាមួយស្ថាប័ន និងអង្គការដៃគូជាច្រើន រៀបចំបាឋកថាស្តីពី វប្បធម៌ចិន អក្សរផ្ចង់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន។កម្មវិធីនេះបានបង្ហាញពីតម្លៃនៃសិល្បៈអក្សរផ្ចង់ចិន ដែលមិនត្រឹមតែជាសិល្បៈបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍការគិត សមាធិ ភាពអត់ធ្មត់ និងវិន័យរបស់អ្នកសិក្សា។

អ្នករៀបចំបានលើកឡើងថា ការហាត់សរសេរអក្សរផ្ចង់អាចជួយកាត់បន្ថយភាពតានតឹង បង្កើនការផ្តោតអារម្មណ៍ និងបណ្តុះទម្លាប់ធ្វើការងារដោយម៉ត់ចត់។ក្នុងឱកាសនោះ វាគ្មិនក៏បានលើកឡើងពីសារៈសំខាន់នៃភាសាខ្មែរ ដោយបញ្ជាក់ថា ភាសាជាតិគឺជាមូលដ្ឋានសម្រាប់ការសិក្សាភាសាបរទេស។ ជាមួយគ្នានេះ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស និងនិស្សិតឱ្យខិតខំសិក្សាទាំងភាសាអង់គ្លេស និងភាសាចិន ដើម្បីពង្រីកចំណេះដឹង និងបង្កើនឱកាសសិក្សា ការងារ និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

Previous Article
Next Article