User Rate Limit Exceeded

ក្រុមប្រដាប់អាវុធបាញ់រះ និងគប់គ្រាប់បែកប្រហារប៉ុស្តិ៍ត្រួតពិនិត្យនៅថៃ សម្លាប់ទាហាន ៥នាក់ និងធ្វើឱ្យជនស៊ីវិល ២នាក់រងរបួស

World ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read15 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ណារ៉ាធីវ៉ាត់, ថៃ៖ ក្រុមប្រដាប់អាវុធមួយក្រុម បានបើកការវាយប្រហារដោយបាញ់រះ និងគប់គ្រាប់បែកទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ស្ថិតក្នុងស្រុក រ៉ាង៉េ ខេត្ត ណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីវេលាម៉ោង ៦ និង៤៥នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បណ្តាលឱ្យទាហាន ៥នាក់ស្លាប់ និងជនស៊ីវិល ២នាក់រងរបួស។ តាមរបាយការណ៍បឋម ក្រុមប្រដាប់អាវុធមានគ្នាប្រមាណ ៦នាក់ បានប្រើរថយន្តភីកអាប់ Nissan ពណ៌ខ្មៅ ជាយានជំនិះសម្រាប់ធ្វើសកម្មភាព ខណៈមានម៉ូតូ ២គ្រឿងបើកនាំមុខ និងបិទក្រោយ។ ជនដៃដល់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងពាក់មួកខ្មៅ មុនបើកការបាញ់ប្រហារ និងគប់គ្រាប់បែកទៅលើប៉ុស្តិ៍ត្រួតពិនិត្យយ៉ាងសន្ធាប់។ ការវាយប្រហារនេះបានសម្លាប់ទាហានចំនួន ៥នាក់ ក្នុងនោះរួមមានទាហាន ៤នាក់ និងនាយទាហានម្នាក់ ខណៈជនស៊ីវិល ២នាក់បានរងរបួសធ្ងន់ ដែលម្នាក់ជាកុមារ។ ក្រោយធ្វើសកម្មភាពរួច ក្រុមប្រដាប់អាវុធបានរត់គេចខ្លួនតាមផ្លូវលេខ ៤០៥៥ ខណៈសំឡេងផ្ទុះ និងស្នូរកាំភ្លើងនៅតែឮជាបន្តបន្ទាប់ក្នុងតំបន់។ ក្រោយហេតុការណ៍ កងកម្លាំងយោធា និងនគរបាលថៃ បានបិទខ្ទប់តំបន់កើតហេតុ និងបើកប្រតិបត្តិការតាមប្រមាញ់ក្រុមប្រដាប់អាវុធដែលបានរត់គេចខ្លួន ខណៈអាជ្ញាធរក៏បានបង្កើនការរឹតបន្តឹងសន្តិសុខនៅទូទាំងខេត្តណារ៉ាធីវ៉ាត់ និងតំបន់ភាគខាងត្បូងរបស់ប្រទេសថៃ។
ក្រុមប្រដាប់អាវុធបាញ់រះ និងគប់គ្រាប់បែកប្រហារប៉ុស្តិ៍ត្រួតពិនិត្យនៅថៃ សម្លាប់ទាហាន ៥នាក់ និងធ្វើឱ្យជនស៊ីវិល ២នាក់រងរបួស
ក្រុមប្រដាប់អាវុធបាញ់រះ និងគប់គ្រាប់បែកប្រហារប៉ុស្តិ៍ត្រួតពិនិត្យនៅថៃ សម្លាប់ទាហាន ៥នាក់ និងធ្វើឱ្យជនស៊ីវិល ២នាក់រងរបួស
ក្រុមប្រដាប់អាវុធបាញ់រះ និងគប់គ្រាប់បែកប្រហារប៉ុស្តិ៍ត្រួតពិនិត្យនៅថៃ សម្លាប់ទាហាន ៥នាក់ និងធ្វើឱ្យជនស៊ីវិល ២នាក់រងរបួស

Previous Article
Next Article