User Rate Limit Exceeded

បឋម÷ប្តីអារកប្រពន្ធស្លាប់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ទាន់ហេតុការណ៍ ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read31 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00
កំពង់ស្ពឺ៖ នៅមុននេះបន្តិច នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង ដោយបុរសជាប្តី ត្រូវបានគេសង្ស័យថាបានអារកប្រពន្ធ បណ្តាលឱ្យស្លាប់ នៅភូមិពោកណ្តាល ឃុំពោអង្រង់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។តាមព័ត៌មានបឋមពីប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ករណីនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងចុះពិនិត្យទីតាំងកើតហេតុ និងបើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ និងចាត់វិធានការតាមនីតិវិធីច្បាប់។ព័ត៌មានលម្អិតបន្ថែម នឹងជម្រាបជូននៅពេលទទួលបានព័ត៌មានផ្លូវការពីសមត្ថកិច្ច។
បឋម÷ប្តីអារកប្រពន្ធស្លាប់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

Previous Article
Next Article