User Rate Limit Exceeded

សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកសាប៊ូម៉ាក Empress ក្លែងក្លាយដ៏ធំមួយនៅខណ្ឌបឹងកេងកង

សន្តិសុខសង្គម ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read31 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយផលិតផលសាប៊ូម៉ាក Empress ដែលសង្ស័យថាជាទំនិញក្លែងក្លាយ ស្ថិតនៅផ្ទះលេខ១៣៩ ផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានពាក្យបណ្តឹងពីសហគ្រាស LSV Industry ដែលអះអាងថា ជាក្រុមហ៊ុនស្របច្បាប់តែមួយគត់ក្នុងការផលិត និងចែកចាយផលិតផលសាប៊ូម៉ាក Empress នៅកម្ពុជា។ ក្រោយទទួលពាក្យបណ្តឹង មន្ត្រីជំនាញបានសហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេត និងកំណត់ទីតាំងដែលសង្ស័យ។

ក្នុងពេលចុះត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញផលិតផលសាប៊ូដែលសង្ស័យថាក្លែងក្លាយជាច្រើន កំពុងស្តុកទុក និងត្រៀមចែកចាយទៅលើទីផ្សារ ដោយប្រើម៉ាកសញ្ញា Empress ដោយគ្មានសិទ្ធិស្របច្បាប់។ សមត្ថកិច្ចចាត់ទុកថា សកម្មភាពនេះអាចជាការរំលោភបំពានលើច្បាប់កម្មសិទ្ធិបញ្ញា និងបង្កការបោកប្រាស់ដល់អ្នកប្រើប្រាស់។

ជាលទ្ធផល មន្ត្រីជំនាញបានបិទទីតាំងជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការចរាចរទំនិញ និងបានអញ្ជើញម្ចាស់ទីតាំង ដែលត្រូវបានរាយការណ៍ថាជាជនជាតិចិន ឲ្យចូលបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប.។បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត និងអនុវត្តនីតិវិធីបន្តដោយអគ្គនាយកដ្ឋាន ក.ប.ប. មុននឹងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកសាប៊ូម៉ាក Empress ក្លែងក្លាយដ៏ធំមួយនៅខណ្ឌបឹងកេងកង
សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកសាប៊ូម៉ាក Empress ក្លែងក្លាយដ៏ធំមួយនៅខណ្ឌបឹងកេងកង
សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកសាប៊ូម៉ាក Empress ក្លែងក្លាយដ៏ធំមួយនៅខណ្ឌបឹងកេងកង
សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកសាប៊ូម៉ាក Empress ក្លែងក្លាយដ៏ធំមួយនៅខណ្ឌបឹងកេងកង
សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកសាប៊ូម៉ាក Empress ក្លែងក្លាយដ៏ធំមួយនៅខណ្ឌបឹងកេងកង
Previous Article
Next Article