កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំង នៅស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ២នាក់

សន្តិសុខសង្គម ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read50 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំង នៅស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ២នាក់តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងស្រុកសំរោង បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ ២ទីតាំង ក្នុងស្រុកព្រៃកប្បាស ដោយឃាត់ខ្លួនជនសង្ស័យបាន ២នាក់ និងដកហូតគ្រឿងញៀនជាច្រើនកញ្ចប់។ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ ការបង្ក្រាបនេះដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន។សមត្ថកិច្ចបានចុះឆែកឆេរនៅ ២ទីតាំង រួមមាន៖– ចំណុចលើខ្នងប្រឡាយខាងលិចភូមិជុំរុំ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ – ចំណុចផ្លូវលំខាងកើតវត្តចំណោម ភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៖– វិត ពៅ អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ – ហៃ គឹមហុង អាយុ ២៧ឆ្នាំ រស់នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣៨កញ្ចប់ មានទម្ងន់សរុប ១៨.៧៨ក្រាម (ទាំងសំបកថង់), ទូរស័ព្ទដៃ ៣គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំង នៅស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ២នាក់
កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំង នៅស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ២នាក់
កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំង នៅស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ២នាក់
កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំង នៅស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ២នាក់
កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន ២ទីតាំង នៅស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ២នាក់
Previous Article
Next Article