មកដឹងមូលហេតុ ដែលនាំឲ្យកើតហេតុការណ៍បាញ់សម្លាប់ស្លាប់៣នាក់ នៅត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មបាញ់សម្លាប់មនុស្ស២នាក់ មុនពេលជនដៃដល់បាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដែលបណ្តាលឲ្យស្លាប់សរុប៣នាក់។ ហេតុការណ៍នេះបានកើតឡើងនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ តាមព័ត៌មានបឋមបានឲ្យដឹងថា ជនដៃដល់បានប្រើអាវុធបាញ់សម្លាប់ថៅកែឃ្លាំងអង្ករម្នាក់ និងបុរសម្នាក់ទៀត មុនពេលបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ សេចក្ដីរាយការណ៍បន្ថែមបានឲ្យដឹងថា ខ្មាន់កាំភ្លើងមានឈ្មោះ វណ្ណ ត្រកាល អាយុ ៤៣ ឆ្នាំ...
