ប្រភេទព័ត៌មាន៖ សន្តិសុខសង្គម

ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីរំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅខណ្ឌដង្កោ

កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ រួចសម្លាប់គ្រូពេទ្យជនជាតិចិនម្នាក់ នៅក្នុងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺមួយ ស្ថិតក្នុងបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ជ នសង្ស័យឈ្មោះ អ៊ឹង...

ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ សន្តិសុខសង្គម

កម្មករម្នាក់ត្រូវបានចាប់ខ្លួន ក្រោយចាក់សម្លាប់បុរសម្នាក់នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីជាប់សង្ស័យថាបានប្រើកូនកាំបិតចិតបន្លែ ចាក់បុរសម្នាក់បណ្តាលឱ្យស្លាប់ ក្នុងករណីឃាតកម្មដែលបានកើតឡើងនៅរាជធានីភ្នំពេញ។ តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:១៥នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង ២:៣០នាទីទៀបភ្លឺ...

ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ សន្តិសុខសង្គម

នាយកដ្ឋាននគរបាលទេសចរណ៍ អំពាវនាវឲ្យម្ចាស់កង់បីក្នុងវីដេអូចូលបំភ្លឺ ករណីភ្ញៀវបរទេសប្តឹងថាបាត់ប្រាក់

នាយកដ្ឋាននគរបាលទេសចរណ៍ បានចេញសេចក្តីប្រកាសអំពាវនាវដល់បុគ្គលដែលជាម្ចាស់កង់បី និងមានភិនភាគដូចបង្ហាញក្នុងវីដេអូដែលកំពុងផ្សព្វផ្សាយ ឲ្យប្រញាប់ចូលខ្លួនមកកាន់នាយកដ្ឋានជាបន្ទាន់ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងករណីភ្ញៀវបរទេសម្នាក់បានដាក់ពាក្យប្តឹង។តាមការបញ្ជាក់ ភ្ញៀវបរទេសរូបនោះអះអាងថា បានបាត់ប្រាក់ក្នុងអំឡុងពេលស្ថិតក្នុងសភាពស្រវឹង និងគេងលក់នៅលើកង់បីរបស់ជនសង្ស័យ។ ហេតុការណ៍នេះ ត្រូវបានរាយការណ៍ថា កើតឡើងនៅតំបន់ផ្សារកណ្តាល ក្នុងរាជធានីភ្នំពេញ។អាជ្ញាធរបានអំពាវនាវឲ្យបុគ្គលដែលពាក់ព័ន្ធចូលខ្លួនមកបំភ្លឺ ដើម្បីសហការជាមួយសមត្ថកិច្ចក្នុងការស៊ើបអង្កេត និងបញ្ជាក់ការពិត។ ជាមួយគ្នានេះ សាធារណជនដែលមានព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើ ក៏អាចផ្តល់ព័ត៌មានទៅកាន់នាយកដ្ឋាននគរបាលទេសចរណ៍ ដើម្បីជួយដល់ដំណើរការស្រាវជ្រាវផងដែរ។សមត្ថកិច្ចបញ្ជាក់ថា ការស៊ើបអង្កេតកំពុងបន្ត ហើយការចោទប្រកាន់នៅពេលនេះ គឺផ្អែកលើពាក្យបណ្តឹងរបស់ដើមបណ្តឹងប៉ុណ្ណោះ។ ការសម្រេចថាបុគ្គលណាម្នាក់មានទោស...

ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ សន្តិសុខសង្គម

បង្ក្រាបក្រុមចោរជំនាញធាក់ម៉ូតូផ្តួលប្លន់! អាវុធហត្ថបាត់ដំបងចាប់ខ្លួន ៤នាក់ បញ្ជូនទៅតុលាការ

បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលជាសមាជិកក្រុមចោរមានជំនាញជិះម៉ូតូដេញតាមជនរងគ្រោះ រួចធាក់ឱ្យដួល និងប្លន់យកម៉ូតូ។ ជនសង្ស័យទាំងនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការសាកសួរតាមនីតិវិធី។ការឃាត់ខ្លួនបានធ្វើឡើងជាបន្តបន្ទាប់នៅថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងក្រុងបាត់ដំបង ក្រោយកម្លាំងជំនាញទទួលបានព័ត៌មាន និងកំណត់អត្តសញ្ញាណក្រុមដែលជាប់ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូជាច្រើនលើកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្រុកថ្មគោល ខេត្តបាត់ដំបង...

ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ សន្តិសុខសង្គម

មិនរាងចាល! ផុតទោសពីពន្ធនាគារហើយ បែរជាបន្តគាស់សាលារៀនលួចទ្រព្យសម្បត្តិ

បន្ទាយមានជ័យ៖ យុវជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគាពីបទលួច មិនបានរាងចាលនោះទេ ដោយបន្តធ្វើសកម្មភាពគាស់ចូលសាលារៀន លួចយកកុំព្យូទ័រ និងសម្ភារៈផ្សេងៗ រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ យឹម សុផល ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ បើតាមលោកវរសេនីយ៍ទោ ឌី ទាវ...

ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មាន​ជាតិ

ឥទ្ធិពលព្យុះ «បាវី» អាចបង្កខ្យល់បក់ខ្លាំង និងខ្យល់កន្ត្រាក់ស្ទើរទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈឥទ្ធិពលរបស់ព្យុះត្រូពិក «បាវី» (Bavi) ត្រូវបានព្យាករថា អាចបង្កឱ្យមានខ្យល់បក់ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់នៅតាមតំបន់ជាច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា។តាមការព្យាករណ៍អាកាសធាតុ ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបដែលពាក់ព័ន្ធនឹងព្យុះនេះ នឹងធ្វើឱ្យតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់ជាប់ជួរភ្នំ អាចជួបប្រទះភ្លៀងពីមធ្យមទៅច្រើន ដោយកន្លែងខ្លះអាចមានភ្លៀងខ្លាំង អមដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក...

ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ សន្តិសុខសង្គម

អគ្គីភ័យឆាបឆេះអគារមួយកន្លែងនៅខណ្ឌជ្រោយចង្វារ សមត្ថកិច្ចកំពុងអន្តរាគមន៍

ភ្នំពេញ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះអគារមួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតំបន់ក្បែរនោះ។តាមព័ត៌មានបឋម ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ២:៣០ នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ក្រោយទទួលបានដំណឹង កម្លាំងជំនាញបង្ការ និងពន្លត់អគ្គីភ័យ បានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ទប់ស្កាត់ការរីករាលដាលនៃអណ្តាតភ្លើង និងការពារសុវត្ថិភាពប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃអគ្គីភ័យ ក៏ដូចជាចំនួនអ្នករងរបួស ឬទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ។

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ សន្តិសុខសង្គម

នារីម្នាក់នៅកំពង់ឆ្នាំង ប្តឹងថៅកែពីបទចោទរំលោភបំពានផ្លូវភេទ ៤ លើក ស្នើអាជ្ញាធរជួយរកយុត្តិធម៌

កំពង់ឆ្នាំង៖ ស្ត្រីវ័យ ២០ ឆ្នាំម្នាក់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្ត ដោយចោទប្រកាន់ថា ថៅកែរបស់ខ្លួនបានបង្ខំរំលោភបំពានផ្លូវភេទលើនាងចំនួន ៤ លើក ក្នុងអំឡុងថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។តាមខ្លឹមសារពាក្យបណ្តឹង ស្ត្រីរងគ្រោះឈ្មោះ លីម ស្រីភ័ណ អាយុ ២០ ឆ្នាំ មានមុខរបរស៊ីឈ្នួលឃ្វាលគោ...

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ សន្តិសុខសង្គម

ជនមិនស្គាល់អត្តសញ្ញាណប៉ុនប៉ងរំលោភក្មេងស្រីអាយុ១១ឆ្នាំ នៅកំពង់ស្ពឺ តែបរាជ័យដោយសារជនរងគ្រោះស្រែកហៅគេជួយ

កំពង់ស្ពឺ៖ ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ បានរួចផុតពីការប៉ុនប៉ងរំលោភ បន្ទាប់ពីបានតស៊ូខាំដៃជនសង្ស័យ និងស្រែកហៅអ្នកជិតខាងឱ្យជួយ រហូតធ្វើឱ្យជនបង្ករត់គេចខ្លួន បន្សល់ទុកសម្ភារៈមួយចំនួននៅកន្លែងកើតហេតុ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣:២០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។តាមព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅពេលកើតហេតុ ក្មេងស្រីរងគ្រោះកំពុងនៅផ្ទះតែម្នាក់ឯង ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូម៉ាក...

ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ សន្តិសុខសង្គម

បុរសម្នាក់ត្រូវបានកាប់សម្លាប់យ៉ាងសាហាវនៅតាកែវ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់

តាកែវ៖ បុរសម្នាក់បានបាត់បង់ជីវិតក្នុងករណីឃាតកម្មដ៏សាហាវមួយ នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងករណីនេះ។តាមការបញ្ជាក់ពីមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨:២០នាទី ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ជនរងគ្រោះឈ្មោះ ប៉ុក...