មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវកុំប៉ះពាល់ ឬបរិភោគមាន់-ទាងាប់
មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជៀសវាងការប៉ះពាល់ ការចាប់កាន់ ឬការបរិភោគមាន់ និងទាដែលឈឺ ឬងាប់ ដើម្បីការពារការឆ្លងវីរុសគ្រុនផ្តាសាយបក្សី H5N1 មកកាន់មនុស្ស។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីក្រុមគ្រូពេទ្យបានជួយសង្គ្រោះជីវិតទារិកាអាយុ ១០ ខែម្នាក់ ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរ បង្កដោយវីរុស H5N1 និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ក្រោយសម្រាកព្យាបាលអស់រយៈពេល ១០ ថ្ងៃ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា...
