អគ្គិភ័យឆាបឆេះអាហារដ្ឋាន «អានណាហ្វី» នៅខណ្ឌដូនពេញ បង្កការភ្ញាក់ផ្អើលកណ្ដាលយប់

🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…0:000:00

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យមួយបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅវេលាម៉ោង ២ និង ៥០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅអាហារដ្ឋានយីហោ «អានណាហ្វី»។ទីតាំងកើតហេតុខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៤ ក្នុងភូមិ៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ភ្លាមៗបន្ទាប់ពីមានការរាយការណ៍ អំពីការឆាបឆេះឡើង សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញពន្លត់អគ្គិភ័យ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ និងទប់ស្កាត់ការឆ្លងរាលដាលនៃអណ្តាតភ្លើងមិនឱ្យប៉ះពាល់ដល់លំនៅឋានអ្នកជិតខាង។








