User Rate Limit Exceeded

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពយោធានៅក្បែរប្រាសាទព្រះវិហារ ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅកូរ៉េខាងត្បូង

ព័ត៌មាន​ជាតិ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read39 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

សាន, កូរ៉េខាងត្បូង៖ ក្នុងកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (World Heritage Committee) របស់អង្គការ UNESCO ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រការការពារ និងអភិរក្សប្រាសាទព្រះវិហារ ព្រមទាំងស្នើឱ្យភាគីថៃបញ្ឈប់សកម្មភាពយោធានៅតំបន់ជាប់បេតិកភណ្ឌពិភពលោក។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែកក្កដា លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា ការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ និងប៉ះពាល់ដល់តម្លៃសកលដ៏លេចធ្លោ ភាពដើម និងភាពពេញលេញរបស់បេតិកភណ្ឌពិភពលោក។ លោកស្រីក៏បានថ្លែងអំណរគុណដល់ UNESCO មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង ICOMOS ដែលបានបញ្ជូនបេសកកម្មបច្ចេកទេសមកវាយតម្លៃការខូចខាតកាលពីខែមីនា ឆ្នាំ២០២៦។ កម្ពុជាបានស្នើឱ្យ UNESCO និងសហគមន៍អន្តរជាតិបន្តតាមដានស្ថានការណ៍នៅតំបន់ប្រាសាទព្រះវិហារ និងជំរុញឱ្យមានការអនុវត្តវិធានការចាំបាច់ ដើម្បីការពារបេតិកភណ្ឌពិភពលោកពីហានិភ័យដែលអាចបង្កឡើងដោយសកម្មភាពយោធានៅតំបន់ជាប់ព្រំដែន។ ប្រាសាទព្រះវិហារ ត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ហើយជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃជាសកលរបស់មនុស្សជាតិ។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពយោធានៅក្បែរប្រាសាទព្រះវិហារ ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅកូរ៉េខាងត្បូង
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពយោធានៅក្បែរប្រាសាទព្រះវិហារ ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅកូរ៉េខាងត្បូង
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពយោធានៅក្បែរប្រាសាទព្រះវិហារ ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅកូរ៉េខាងត្បូង
Previous Article
Next Article