Cloud Translation API has not been used in project 24859407591 before or it is disabled. Enable it by visiting https://console.developers.google.com/apis/api/translate.googleapis.com/overview?project=24859407591 then retry. If you enabled this API recently, wait a few minutes for the action to propagate to our systems and retry.

ផ្អើលទាំងពលរដ្ឋ និងសមត្ថកិច្ច! បុរសម្នាក់ភ្ជង់កប្រពន្ធនឹងកាំបិត ព្រោះភ្លើងប្រចណ្ឌ តែសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

សន្តិសុខសង្គម ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read27 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

ស្វាយរៀង៖ ករណីហិង្សាក្នុងគ្រួសារដ៏គួរឱ្យភ្ញាឍក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅតូបលក់ដូររបស់ឈ្មោះ ឃ្លោក សំអន់ ជាប់មាត់ទន្លេវ៉ៃគោ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។តាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហិន រិទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ បានរករឿងឈ្លោះ និងចោទប្រពន្ធឈ្មោះ ឃ្លោក សំអន់ អាយុ៣៦ឆ្នាំ ថាមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង។

ក្នុងកំហឹងភ្លើងប្រចណ្ឌ ជនសង្ស័យបានវាយប្រពន្ធចំនួន ២ដៃ បណ្តាលឱ្យដួល និងមានស្នាមជាំហើមនៅថ្ពាល់ទាំងសងខាង មុននឹងយកកាំបិតចិតបន្លែភ្ជង់ក និងស្រែកគំរាមថា ប្រសិនបើនរណាម្នាក់ហ៊ានចូលមកជិត នឹងចាក់សម្លាប់ប្រពន្ធភ្លាមៗ។ក្រោយទទួលព័ត៌មាន លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះអន្តរាគមន៍ភ្លាមៗ។

ខណៈសមត្ថកិច្ចចូលទៅឃាត់ខ្លួន ជនសង្ស័យបានព្យាយាមចាក់ប្រពន្ធចំនួន ២កាំបិត ប៉ុន្តែមិនបណ្តាលឱ្យរងរបួស ដោយសារសមត្ថកិច្ចជួយទប់ស្កាត់បានទាន់ពេលវេលា។ ជនសង្ស័យថែមទាំងតដៃជាមួយសមត្ថកិច្ច មុនពេលត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងកាំបិតចិតបន្លែមួយដើម។សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃអំពើហិង្សានេះ គឺបណ្តាលមកពីភ្លើងប្រចណ្ឌ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ផ្អើលទាំងពលរដ្ឋ និងសមត្ថកិច្ច! បុរសម្នាក់ភ្ជង់កប្រពន្ធនឹងកាំបិត ព្រោះភ្លើងប្រចណ្ឌ តែសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល
ផ្អើលទាំងពលរដ្ឋ និងសមត្ថកិច្ច! បុរសម្នាក់ភ្ជង់កប្រពន្ធនឹងកាំបិត ព្រោះភ្លើងប្រចណ្ឌ តែសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល
ផ្អើលទាំងពលរដ្ឋ និងសមត្ថកិច្ច! បុរសម្នាក់ភ្ជង់កប្រពន្ធនឹងកាំបិត ព្រោះភ្លើងប្រចណ្ឌ តែសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល
ផ្អើលទាំងពលរដ្ឋ និងសមត្ថកិច្ច! បុរសម្នាក់ភ្ជង់កប្រពន្ធនឹងកាំបិត ព្រោះភ្លើងប្រចណ្ឌ តែសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល
ផ្អើលទាំងពលរដ្ឋ និងសមត្ថកិច្ច! បុរសម្នាក់ភ្ជង់កប្រពន្ធនឹងកាំបិត ព្រោះភ្លើងប្រចណ្ឌ តែសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

Previous Article
Next Article