Cloud Translation API has not been used in project 24859407591 before or it is disabled. Enable it by visiting https://console.developers.google.com/apis/api/translate.googleapis.com/overview?project=24859407591 then retry. If you enabled this API recently, wait a few minutes for the action to propagate to our systems and retry.

ឈាមស្រែកស្បែកហៅ! ប្តីកាប់សម្លាប់ប្រពន្ធនៅកំពង់ស្ពឺ មកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលរត់គេចខ្លួន

សន្តិសុខសង្គម ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ By Sar rotha 1 min read31 views
🔊 ស្តាប់ព័ត៌មាន
កំពុងត្រៀម…
0:000:00

កំពង់ស្ពឺ-តាកែវ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបុរសជាប្តីបានយកកាំបិតកាប់ប្រពន្ធ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ នេះបើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុំ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សឹង ឃុំរការធំ ក្រុងដូនកែវ ខេត្តតាកែវ។ រីឯជនរងគ្រោះឈ្មោះ ខ្លូត ស្រីនី ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្រពន្ធ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានយកម៉ូតូម៉ាក Suzuki Let ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-1903 រួមទាំងកាំបិតជាវត្ថុតាង ជិះរត់គេចខ្លួន។ក្រោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ កម្លាំងនគរបាលស្រុកបសេដ្ឋ បានសហការជាមួយកម្លាំងនគរបាលស្រុកសំរោង ខេត្តតាកែវ ដេញតាមប្រមាញ់ជនសង្ស័យ។

លុះដល់វេលាម៉ោង ១១យប់ ថ្ងៃដដែល សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូបុករថយន្តម៉ាក Hyundai ប្រភេទឃ្លុប ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-5635 នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន សពជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសំរោង ចាត់ការតាមនីតិវិធី មុនប្រគល់ជូនសាច់ញាតិ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវពីមូលហេតុនៃករណីឃាតកម្មនេះ។

ឈាមស្រែកស្បែកហៅ! ប្តីកាប់សម្លាប់ប្រពន្ធនៅកំពង់ស្ពឺ មកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលរត់គេចខ្លួន
ឈាមស្រែកស្បែកហៅ! ប្តីកាប់សម្លាប់ប្រពន្ធនៅកំពង់ស្ពឺ មកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលរត់គេចខ្លួន
ឈាមស្រែកស្បែកហៅ! ប្តីកាប់សម្លាប់ប្រពន្ធនៅកំពង់ស្ពឺ មកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលរត់គេចខ្លួន
ឈាមស្រែកស្បែកហៅ! ប្តីកាប់សម្លាប់ប្រពន្ធនៅកំពង់ស្ពឺ មកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលរត់គេចខ្លួន
Previous Article
Next Article