ជនសង្ស័យអារកប្រពន្ធស្លាប់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ពេលជិះម៉ូតូរត់គេចខ្លួន

កំពង់ស្ពឺ-តាកែវ៖ មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់ ត្រូវបានគេសង្ស័យថាបានអារកប្រពន្ធបណ្តាលឱ្យស្លាប់ នៅភូមិពោកណ្តាល ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យត្រូវបានគេរាយការណ៍ថា បានយកម៉ូតូម៉ាក Suzuki Let ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-1903 ជិះរត់គេចខ្លួន។លុះមកដល់វេលាម៉ោង ៩:២០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ជនសង្ស័យបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត នៅលើផ្លូវជាតិលេខ២ ខាងត្បូងផ្សារស្វាយព្រៃ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន ដោយបន្សល់ទុករថយន្តនៅទីតាំងកើតហេតុ ខណៈសមត្ថកិច្ចបានចុះពិនិត្យ និងកំពុងស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត ដើម្បីចាត់ការតាមច្បាប់។តាមព័ត៌មានបឋម ជនដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺជាជនសង្ស័យក្នុងករណីឃាតកម្មខាងលើ។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត និងបញ្ជាក់ព័ត៌មានលម្អិតជាផ្លូវការ








