ស្ដ្រីម្ចាស់ទីតាំងបញ្ចាំ «និមល» នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយលក់ម៉ូតូមិនប្រក្រតីឱ្យពលរដ្ឋដោយម៉ូតូនោះមានកាតគ្រី និងផ្លាកលេខចំនួន២ (ក្លែងក្លាយ)បើតាមជនរងគ្រោះឈ្មោះ អ៊ុំ ផាន្នី មានស្រុកកំណើតនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ គាត់បានទិញម៉ូតូពីហាង «និមល» កាលពីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយនៅពេលបានផ្លាកលេខ និងកាតគ្រី កន្លែងលក់នោះបានប្រគល់ឲ្យគាត់ទៅយកកឹបដោយខ្លួនឯង។បុរសនោះបានយកទៅក្រុមហ៊ុនហុងដា ២៧១កឹបឱ្យ តែគេមិនព្រមកឹបឲ្យនោះឡើយ ហើយមិនបានប្រាប់ថា មានបញ្ហាអ្វីនោះដែរ។ បុរសនោះក៏បន្តយកទៅជាងធម្មតាទើបគេកឹបលេខឱ្យ ដោយជនរងគ្រោះមិនអស់ចិត្ត ក៏បន្តទៅសួរជំនាញ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ពេលនោះ មន្ដ្រីជំនាញបញ្ជាក់ថា ផ្លាកលេខ និងកាតគ្រី គឺក្លែងក្លាយ ដោយម៉ូតូនោះមានផ្លាកលេខដើមខេត្តកំពង់ស្ពឺ។បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *